គណៈលេខាធិការដ្ឋានអាស៊ាននិងអ.ស.បបង្កើនកិច្ចសហប្រតិបតិ្តការឆ្ពោះទៅសង្គមសន្តិភាពនិងសម្បូររុងរឿង

(VOVworld) - គណៈលេខាធិការដ្ឋានអាស៊ាននិងអ.ស.បបង្កើនកិច្ចសហប្រតិបតិ្តការ
ឆ្ពោះទៅសង្គមសន្តិភាពនិងសម្បូររុងរឿង។នេះជាខ្លឹមសារដែលត្រូវបានភាគីទាំងពីរ
ឯកភាពក្នុងកិច្ចប្រជុំនាថ្ងៃទី៣១ មិនា នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូ នេស៊ី។ភាគី
ទាំងពីរបានលើកច្បាស់ថា សហប្រតិបតិ្តការដើម្បីជំរុញសន្តិសុខ សន្តិភាពតំបន់និង
អន្តរជាតិជាចំណែកសំខាន់មួយក្នុងទំនាក់ទំនងសហប្រតិបតិ្ត ការលើគ្រប់វិស័យ
រវាងអាស៊ាននិងអ.ស.ប។នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបាន ពិភាគ្សាអំពីការ
អនុវត្តន៍ខ្លឹមសារសំខាន់ៗក្នុងអាទិភាពរួមរបស់អាស៊ាននិង អ.ស.បរួមមានការ
ជំរុញសិទ្ធិមនុស្ស តភ្ជាប់និងធ្វើសមាហរណកម្ម សេដ្ឋកិច្ច និងអភិវឌ្ឍន៍ ស្បៀង
អាហារនិងថាមពល សន្តិសុខ ការសំរេចគោលដៅអភិវឌ្ឍន៍ សហស្សវត្សនិង
បង្រួញគំលាតអភិវឌ្ឍន៍។ទន្ទឹមនឹងនោះ បញ្ហាផ្សេងៗទៀតដូច ជាការអភិវឌ្ឍន៍
មនុស្សនិងសុខុមាលភាពសង្គម បរិស្ថាន បម្រែបម្រួលអាកាស ធាតុ វប្បធម៌និង
អប់រំក៏ត្រូវបានយកមកពិភាគ្សាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ