គំនិតផ្តួចផ្តើម “ប្រទេស៦ គោលដៅតែ​១” ជួយ​ពង្រឹង​​ឋានៈជាមជ្ឈមណ្ឌលទេសចរណ៍​របស់​អាស៊ាន

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីកាលពីថ្ងៃទី ១៥ កុម្ភៈ បានចុះផ្សាយសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ដោយបញ្ជាក់ថា គំនិតផ្តួចផ្តើម "ប្រទេស៦ គោលដៅតែ១" ផ្តោតលើការលើកកម្ពស់ភាពងាយស្រួលនៅពេលធ្វើដំណើរឆ្លងកាត់ព្រំដែន ជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយ និងពង្រីកការតភ្ជាប់ទេសចរណ៍រវាងប្រទេសចូលរួមទាំង៦ រួមមាន៖ ប្រ៊ុយណេ ឡាវ ម៉ាឡេស៊ី វៀតណាម ថៃ និងកម្ពុជា។

លោកស្រី Paetongtarn បានបង្ហាញជំនឿជាក់ថា កម្មវិធីនេះនឹងទាក់ទាញភ្ញៀវទេសចរមកពីក្រៅតំបន់កាន់តែច្រើន ជំរុញទេសចរណ៍ក្នុងតំបន់ និងលើកទឹកចិត្តការបង្កើតគោលដៅទេសចរណ៍កាន់តែច្រើននៅក្នុងប្រទេសសាកល្បងទាំង៦ តាមនោះ បង្កើតឱកាសសំខាន់ៗជាច្រើន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដែលជាកត្តាជំរុញដ៏សំខាន់មួយនៃការតភ្ជាប់សេដ្ឋកិច្ច និងវប្បធម៌រវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

គំនិតផ្តួចផ្តើម “ប្រទេស៦ គោលដៅតែ​១” ជួយ​ពង្រឹង​​ឋានៈជាមជ្ឈមណ្ឌលទេសចរណ៍​របស់​អាស៊ាន - ảnh 1នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ។ ការិយាល័យនាយករដ្ឋមន្ត្រីថៃ

យោងតាមលោកស្រី Paetongtarn ក្នុងនាមជាច្រកទ្វារសំខាន់ៗនៃតំបន់ ប្រទេសថៃ និងម៉ាឡេស៊ីមានឋានៈពិសេស ដើម្បីនាំមុខគេក្នុងការអនុវត្តគំនិតផ្តួចផ្តើមនេះ។ តាមរយៈហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ដែលត្រូវបានអភិវឌ្ឍន៍យ៉ាងល្អ រួមមានផ្លូវហាយវេឆ្លងព្រំដែន ការតភ្ជាប់ផ្លូវដែក និងផ្លូវអាកាស និងគោលនយោបាយលើកលែងទិដ្ឋាការ ប្រទេសថៃ និងម៉ាឡេស៊ីមានមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជំរុញទេសចរណ៍ពហុជាតិគ្មានថ្នេរ ជាពិសេសក្នុងអំឡុងពេលដែលម៉ាឡេស៊ីធ្វើកាន់តំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ