គុយបា និងរុស្ស៊ីថ្កោលទោសបទដាក់ទណ្ឌកម្មដោយ​ឯកតោភាគី​របស់អាមេរិក

(VOVWORLD) - នាថ្ងៃទី ៣ ខែវិច្ឆិកា ប្រធានក្រុមប្រឹក្សារដ្ឋ និងគណៈរដ្ឋមន្ត្រីគុយបាលោក Miguel Diaz-Canel បានឲ្យដឹងថា ប្រទេសខ្លួនគាំទ្រចំពោះទស្សនៈរបស់រុស្ស៊ី ពោលគឺប្រឆាំងការដែលអាមេរិកដាក់ទណ្ឌកម្មដោយឯកតោភាគីលើប្រទេសដទៃ។ 
គុយបា និងរុស្ស៊ីថ្កោលទោសបទដាក់ទណ្ឌកម្មដោយ​ឯកតោភាគី​របស់អាមេរិក - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ស្តាំ) និងប្រធានក្រុមប្រឹក្សារដ្ឋ និងគណៈរដ្ឋមន្ត្រីគុយបាលោក Miguel Diaz-Canel ។ (រូបថត: AFP / TTXVN)

ថ្លែងមតិនៅក្នុងជំនួបជាមួយ អយ្យកោនៃទីក្រុងម៉ូស្គូនិងគ្រប់ប្រទេសរុស្ស៊ីលោក Kirill នោះ លោក Diaz-Canel បានសង្កតធ្ងន់ថា៖ នាបច្ចុប្បន្ននេះ La Habana រួមជាមួយមូស្គូបានថ្កោលទោសចំពោះបទដាក់ទណ្ឌកម្មដោយឯកតោភាគីលើរុស្ស៊ី គុយបា និងប្រទេសដទៃទៀតរបស់អាមេរិក។ លោក Diaz-Canel បានថ្លែងដូច្នេះ ក្រោយពីពេលរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា ពួកគេកំពុងត្រៀមរៀបចំការរឹតបន្តឹងរាល់បទដាក់ទណ្ឌកម្មលើគុយបា។

សូមបញ្ជាក់ថា នាថ្ងៃទី ២ ខែវិច្ឆិកា នៅរដ្ឋធានី មូស្គូ បានប្រព្រឹត្តិទៅកិច្ចពិភាក្សាការងារជាផ្លូវការរវាង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និង ប្រធានក្រុមប្រឹក្សារដ្ឋ និងគណៈរដ្ឋមន្ត្រីគុយបាលោក Miguel Diaz-Canel។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងនូវចំណងមិត្តភាពរវាងរុស្ស៊ី និងគុយបាគឺមានចរិតលក្ខណៈសម្ព័ន្ធមិត្ត យុទ្ធសាស្ត្រ ដែលបានផ្សាភ្ជាប់តាមរយៈចំណងមិត្តភាពដ៏រឹងមាំ ការយោគយល់គ្នា និងសាមគ្គីភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ