គុយបាថ្កោលទោសអាមេរិកបន្តផ្តល់ជំនួយឲ្យសកម្មភាពប្រឆាំងគុយបា
|
អាមេរិកផ្តល់ប្រាក់ជំនួយ ២០លានដុល្លារឲ្យសកម្មភាពប្រឆាំងគុយបា (Internet) |
VOV-នាថ្ងៃទី២៥មិថុនាកាសែត Granma -ជាស្ថាប័នឃោសនារបស់
បក្សកុម្មុយនីសគុយបាបានថ្កោលទោថារដ្ឋាភិបាលអាមេរិកផ្តល់ប្រាក់ជំនួយ
២០លានដុល្លារឲ្យសកម្មភាពប្រឆាំងគុយបាតាមរយះការិយាល័យអាមេរិក
ឡាទីននិងCaribe(LAC) ការិយាល័យប្រជាធិបតេយ្យសិទ្ឋិមនុស្សការងារ
(DRL) និងអង្គការWHA។តាម កាសែត Granma ថាគោលដៅនៃផែនការនេះគឺ
បង្កើនលទ្ឋភាពប្រើប្រាស់បច្ចេកវិទ្យាអោយបណ្តាមុខសញ្ញាដែលគាំទ្រគោលន-
យោបាយផ្លាសប្តូររបប។ទន្ទឹមនឹងនោះបង្កលក្ខណះងាយស្រួលអោយបណ្តា
មុខសញ្ញានេះប្រើប្រាស់Internet និងឧបករណ៍ផ្សេងៗដើម្បីឃោសនាប្រឆាំង
នឹងគុយបា។
កាសែត Granmaអះអាងថា ក្នុងច្រើនឆ្នាំកន្លងមក បណ្តារដ្ឋអំណាចនៅអាមេរិក
នៅប្រើប្រាស់កម្មកវិធីនានាប្រឆាំងគុយបាខាងនយោបាយ និងសតិអារម្មណ៍
ដូចជាឧបករណ៍មិនអាចខ្វះបានក្នុងគោលនយោបាយរបស់អាមេរិកចំពោះគុយបា។និងសព្វថ្ងៃនេះបណ្តាកម្មវិធីនេះត្រូវបានជំរុញខ្លាំង៕