គុយបាអះអាងនូវទំនាក់ទំនងសាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រជាជាតិជាភារតៈទាំងពីរ

(VOVWORLD) -វៀតណាម និងគុយបានឹងបន្តរឹតបន្តឹងចំណងភាតរៈភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី។
គុយបាអះអាងនូវទំនាក់ទំនងសាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រជាជាតិជាភារតៈទាំងពីរ - ảnh 1លេខាទី ១ នៃបក្សកុម្មុយនិស្ត លោក Raúl Castro  (រូបថត៖ vnanet.vn)

នាថ្ងៃទី ២ ខែកញ្ញា ប្រព័ន្ធសារព័ត៌មានផ្លូវការរបស់គុយបាបានចុះផ្សាយសារអបអរសាទររបស់ថ្នាក់ដឹកនាំកំពូលរបស់បក្ស និងរដ្ឋគុយបាជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៧៤ ទិវាបុណ្យជាតិវៀតណាម។ ក្នុងសារជូនពរ ដែលផ្ញើជូនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នោះ លេខាទី ១ នៃបក្សកុម្មុយនិស្ត លោក Raúl Castro បានសង្កត់ធ្ងន់លើជំនឿជាក់ថា វៀតណាម និងគុយបានឹងបន្តរឹតបន្តឹងចំណងភាតរៈភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី។

ក្នុង សារជូនពរ ដែលផ្ញើជូនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នោះ ប្រធានក្រុមប្រឹក្សារដ្ឋ និងជាប្រធាន គណៈរដ្ឋមន្រ្តីលោក Miguel Diaz-Canel បានអះអាងសារជាថ្មីថា គុយបានត្រៀមខ្លួនជាស្រេចបន្តពង្រឹងទំនាក់ទំនងភាតរៈជាប្រវត្តិសាស្ត្រ ចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ បក្សទាំងពីរ និងរដ្ឋាភិបាលទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ