គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីនៅប្រទេសឥណ្ឌូនេស៊ី៖ ជួយ​សង្គ្រោះ​ជនរងគ្រោះ

(VOVWORLD) -លើសពីនេះទៀត មានមនុស្សជាង ២៥៤៩ នាក់ត្រូវរងរបួសយ៉ាងធ្ងន់ធ្ង និងជាង ១១០ នាក់ទៀតត្រូវបាត់ខ្លួន និងផ្ទះសម្បែងជាង ៦៥០០០ ខ្នងត្រូវ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីនៅប្រទេសឥណ្ឌូនេស៊ី៖ ជួយ​សង្គ្រោះ​ជនរងគ្រោះ - ảnh 1 គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីនៅប្រទេសឥណ្ឌូនេស៊ី

នៅក្នុងសន្និសីទកាសែត នាថ្ងៃទី ៣ ខែតុលា អ្នកនាំពាក្យទីភ្នាក់ងារទទួលបន្ទុកគ្រោះមហន្តរាយជាតិ ឥណ្ឌូនេស៊ី (BNPB) លោក Sutopo Purwo Nugroho បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ មានមនុស្សប្រមាណ ១៤០០ នាក់ត្រូវស្លាប់ ដោយសារគ្រោះរញ្ជួយដីនៅប្រទេសនេះ ។ លើសពីនេះទៀត មានមនុស្សជាង ២៥៤៩ នាក់ត្រូវរងរបួសយ៉ាងធ្ងន់ធ្ង និងជាង ១១០ នាក់ទៀតត្រូវបាត់ខ្លួន និងផ្ទះសម្បែងជាង ៦៥០០០ ខ្នងត្រូវ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបង្កើតជំរុំជនភៀសខ្លួនជាង 140 កន្លែងសម្រាប់ប្រជាជនចំនួន 70821 នាក់ជាបន្ទាន់ ព្រមទាំងជំរុញល្បឿនជំនះពុះពារលើឧប្បត្តិហេតុអំពីការបាក់ស្រុតដី និងចរាចរណ៍។ នាបច្ចុប្បន្ន រដ្ឋាភិបាលឥណ្ឌូនេស៊ីបានចាត់បញ្ជូនភ្នាក់ងារយោធា និង ប៉ូលីសចំនួន 1273 នាក់ទៅកាន់ទីក្រុង Palu ដើម្បីចូលរួមសកម្មភាពជួយសង្គ្រោះ និងជួយឧបត្ថម្ភផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ