គំលាតរវាងអ្នកមាននិងអ្នកក្រលើពិភពលោកកាន់តែកើនឡើង

គំលាតរវាងអ្នកមាននិងអ្នកក្រលើពិភពលោកកាន់តែកើនឡើង - ảnh 1
គំលាតរវាងអ្នកមាននិងអ្នកក្រលើពិភពលោកកាន់តែកើនឡើង (រូបថត៖CNN)

(VOVworld) - អង្គការចលនាប្រឆាំងភាពក្រីក្រអន្តរជាតិ Oxfam នាថ្ងៃទី១៦
មករា បានប្រកាសរបាយការណ៍ថ្មីបំផុតដែលថា នាបច្ចុប្បន្នមានបុគ្គលចំនួន៨នាក់
ដែលកំពុងមានទ្រព្យសម្បត្តិស្មើនឹងទ្រព្យសម្បត្តិសរុបរបស់ពាក់កណ្ដាលចំនួន
ប្រជាជនលើទូទាំងពិភពលោក។នេះជាភ័ស្តុតាងដែលសរឲ្យឃើញយ៉ាងច្បាស់
នូវគំលាតដ៏ធំសម្បើមខាងប្រាក់ចំណូលដែលអាចនាំទៅការបំបែកបំបាក់សង្គម។
របាយការណ៍ក្រោមចំណងជើងថា “ខឿនសេដ្ឋកិច្ចរបស់៩៩%” ត្រូវបាននាំចេញ
មុននឹងវេទិកាសេដ្ឋកិច្ចពិភពលោកប្រារព្ធឡើងនៅទីក្រុង Davos របស់ស្វីសសង្កត់
ធ្ងន់ថា ទ្រព្យសម្បត្តិសរុបរបស់អ្នកក្រីក្របំផុតលើពិភពលោកចំនួន៣ពាន់៦រយ
លាននាក់ គឺស្មើនឹងទ្រព្យសម្បត្តិសរុបរបស់បុគ្គលចំនួន៨នាក់តែប៉ុណ្ណោះ។ក្នុង
នោះមានមហាសេដ្ឋីដូចជាលោក Bill Gates លោក Mark Zuckerberg ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ