ចំណងមិត្តភាពវៀតណាម-បារាំងត្រូវបានពូនជ្រុំដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ

(VOVWORLD) -នាថ្ងៃទី២៧ខែមិនា នៅក្នុងពិធីទទួលជួបជាមួយលេខាទូទាំងប្រទេសបក្សកុម្មុយនិស្ត បារាំង Pierre Laurent មកសម្តែងការគួរសម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong មានបំណងថា បក្សកុម្មុយនិស្តបារាំងដោយតួនាទីនិង ឬទ្ធានុភាពរបស់ខ្លួនជួយឧបត្ថម្ភនិងជម្រុញឲ្យរដ្ឋអំណាចបារាំងបន្តសន្ទុះអភិវឌ្ឍន៍ទំ នាក់ទំនងជាមួយវៀតណាមដែលមានស្រាប់។
ចំណងមិត្តភាពវៀតណាម-បារាំងត្រូវបានពូនជ្រុំដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1ទទួលជួបជាមួយលេខាទូទាំងប្រទេសបក្សកុម្មុយនិស្ត បារាំង Pierre Laurent 

ក្នុងឱកាសនេះ លោក Pierre Laurent បានដាក់ចេញសំណើរ រៀបចំការឲ្យសក្តិសមការលើកតម្កើងលោកប្រធានហូជីមិញ ដែលជាមនុស្សមានគុណបំណាចយ៉ាងឧត្តុងឧត្តមសម្រាប់បក្សកុម្មុយនិស្តទាំងពីរនិងសម្រាប់ប្រទេសជាតិទាំងពីរ បារាំង -វៀតណាម។

        ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាថ្ងៃទី២៧ខែមិនា អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូសមា គមន៍មិត្តភាព បារាំង-វៀតណាម ដឹកនាំដោយប្រធានសមាគម Gerard Daviot

        នាព្រឹកថ្ងៃទី២៨ខែមិនា បន្ទាប់ពីចាកចេញពីទីក្រុងប៉ារើស បញ្ចប់ប្រ កបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong បានអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសា ធារណរដ្ឋគុយបា តាមសេចក្តីអញ្ជើញរបស់លេខាទី១ គណៈ កម្មាធិការមជ្ឈឹម បក្ស កុម្មុយនិស្តគុយបា និងជាប្រធានក្រុមប្រឹក្សារដ្ឋនិងទីស្តីការគណៈរដ្ឋមន្ត្រី លោក Raul Castro Ruz ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ