ចិន-កូរ៉េខាងត្បូងឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការខាងសេដ្ឋកិច្ច

ចិន-កូរ៉េខាងត្បូងឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការខាងសេដ្ឋកិច្ច - ảnh 1
ប្រធានរដ្ឋចិនលោក Xi Jinping និងលោកជំទាវ ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង (រូចថត៖Kyodo/TTXVN)


(VOVworld) - ក្នុងក្របខ័ណដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងរបស់ប្រធាន
រដ្ឋចិនលោក Xi Jinping ភាគីទាំង២បានឯកភាពលើបណ្ដាវិធានការបើកទូលាយ
ទំនាក់ទំនងសេដ្ឋកិច្ច បង្កើនការផ្លាស់ប្ដូរពាណិជ្ចកម្ម ហើយខំប្រឹងប្រែងសម្រេចឲ្យបាន
កិច្ចចរចារពាណិជ្ចកម្មសេរី (FTA) នៅចុងឆ្នាំ២០១៤នេះ។តាមសេចក្ដីថ្លែងការណ៍រួម
ដែលបាននាំចេញ នាថ្ងៃទី៣ កក្កដា បន្ទាប់ពីជំនួបសន្ទនារវាងលោក Xi Jinping និង
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye ថា ភាគីទាំង២នឹងបង្កើន ការខំ
ប្រឹងប្រែងសំដៅអនុវត្ដការផ្លាស់ប្ដូរដោយផ្ទាល់ រវាងប្រាក់ won របស់កូរ៉េខាងត្បូងនិង
ប្រាក់ yuan របស់ចិន។
នាបច្ចុប្បន្ន ចិនជាទីផ្សារនាំចេញធំជាងគេរបស់កូរ៉េខាងត្បូង ដោយមានតំលៃប្រាក់
ពាណិជ្ចកម្មទ្វេភាគី គឺ ២៧៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ