ចិនគាំទ្ររបៀបអភិក្រមរបស់អាស៊ានក្នុងបញ្ហាមីយ៉ាន់ម៉ា

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi  បានប្រកាសថាទីក្រុងប៉េកាំងនឹងទាក់ទងនិងសហការជាមួយគ្រប់ភាគីទាំងអស់កដូចជាសម្របសម្រួលជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីជំរុញសន្តិភាពនៅ ប្រទេសមីយ៉ាន់ម៉ា និងជួយបន្ធូរបន្ថយស្ថានការណ៍នៅទីនេះឱ្យបានឆាប់ៗ។
ចិនគាំទ្ររបៀបអភិក្រមរបស់អាស៊ានក្នុងបញ្ហាមីយ៉ាន់ម៉ា - ảnh 1ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២១  (រូបថត៖ AFP / VNA)

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពមីយ៉ាន់ម៉ាជាមួយសមភាគីសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនក្នុងដំណើរទស្សនកិច្ចរបស់មន្ត្រីទាំងនេះចាប់ពីថ្ងៃទី ៣១ ខែមិនា ដល់ថ្ងៃទី ២ ខែមេសា នៅទីក្រុង Nanpingខេត្ត Fujian។

ក្នុងកិច្ចចរចាជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Teodoro Locsin នៅថ្ងៃទី ២ ខែមេសានោះ លោក Wang Yi បានឲ្យដឹងថាទីក្រុងប៉េកាំងគាំទ្រដល់ភាគីនានានៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយនយោបាយនៅក្នុងក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញនិងច្បាប់ ក៏ដូចជាមានបំណងថា អាស៊ានរក្សាគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ប៉ុន្តែចូលរួមប្រកបដោយស្ថាបនាដើម្បីជួយបន្ធូរបន្ថយស្ថានការណ៍នៅមីយ៉ាន់ម៉ាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ