ចំនួនករណី​ស្លាប់ដោយសារជំ​ងឺ​កូវីដ-១៩​ ហៀបនឹងលើស​ពី​ ៦លាននាក់

(VOVWORLD) - យោងតាមទំព័រស្ថិតិអន្តរជាតិ worldometers.info បានឥ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ២៨ ខែកុម្ភៈ (ម៉ោង UTC) នៅទូទាំងពិភពលោកបានកត់ត្រាករណិឆ្លងកូវីដ-១៩ សរុបចំនួន ៤៣៥.៦៥២.២៨៩នាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួន ៥.៩៦៧.៤៤១ នាក់។
ចំនួនករណី​ស្លាប់ដោយសារជំ​ងឺ​កូវីដ-១៩​ ហៀបនឹងលើស​ពី​ ៦លាននាក់ - ảnh 1បុគ្គលិកពេទ្នបញ្ជូនអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងតូក្យូ ជប៉ុន ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២។ (រូបថត៖ Kyodo/TTXVN)

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយបានកត់ត្រាករណីឆ្លងជំងឺចំនួនជាង ៨០ លាននាក់ និងករណីស្លាប់ជាង ៩៧៣ពាន់នាក់។ ឥណ្ឌាបានកត់ត្រាចំនួនករណីឆ្លងកូវីដ-១៩ ដ៏ច្រើនជាងគេទីពីរនៅលើពិភពលោកដោយមានជិត ៤៣ លាននាក់។ ប៉ុន្តែ ប្រេស៊ីលមានចំនួនករណីស្លាប់ច្រើនជាងគេទីពីរនៅលើពិភពលោក ដោយមានជិត ៦៥០.០០០នាក់ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ