ចិននិងរុស្ស៊ីបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគី

ចិននិងរុស្ស៊ីបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគី - ảnh 1
ចិននិងរុស្ស៊ីបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ទ្វេភាគី។ (Image: Vietnamplus)

(VOVworld) – ចិននិងរុស្ស៊ីបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ទ្វេភាគី។ នេះគឺជាលទ្ធផលដែលថ្នាក់ដឹកនាំនៃរដ្ឋាភិបាលរុស្សនិងចិនទទួលបាន នាថ្ងៃទី ២២
តុលា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅចិនរបស់នាយករដ្ឋមន្ត្រី រុស្ស៊ី លោក Dmitry
Medvedev។ ថ្លែងមតិក្នុងសន្និសីទកាសែតរួមបន្ទាប់ពីការចរ ចារ នាយករដ្ឋមន្ត្រីចិន
លោក Li Keqiang បានឲ្យដឹងថា៖ ជំនួបសន្ទនា ជាមួយនាយករដ្ឋ មន្ត្រីរុស្ស៊ីបានប្រកប
ដោយជោគជ័យ ដោយភាគីទាំងពីរយល់ព្រមអនុម័តលើរាល់ការព្រមព្រៀងសំដៅ
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទ្វេភាគី។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក
Dmitry Medvedev បានឲ្យដឹងថា៖ ភាគីទាំង ២ បាន ឯកភាពរឹតបន្តឹងកិច្ចសហប្រតិ
បត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់និងវិនិយោគ។ លោកក៏បានឲ្យដឹងទៀតថា៖ រុស្ស៊ីនិងចិនបានចុះហត្ថលេខាលើការព្រមព្រៀងថ្មីមួយ តាមនោះ រុស្ស៊ីនឹងផ្គត់ផ្គង់
ប្រេងឆៅចំនួន ១០ តោន/ឆ្នាំ សំរាប់ចិនក្នុងរយៈពេល ១០ ឆ្នាំ ខាងមុខ។ ក្រៅពីនោះ
លោក Dmitry Medvedev ក៏បានវាយតំលៃខ្ពស់ចំពោះ ទំនាក់ទំនងសហប្រតិបត្តិការ
រវាងប្រទេសទាំង ២ លើវិស័យអាកាសចរណ៍ ថាមពលនិងថាមពលនុយក្លេអ៊ែរ
ទៀតថង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ