ចិននិងអាមេរិកឯកភាពជំរុញទំនាក់ទំនងទ្វេភាគី

ចិននិងអាមេរិកឯកភាពជំរុញទំនាក់ទំនងទ្វេភាគី   - ảnh 1
ចិននិងអាមេរិកឯកភាពជំរុញទំនាក់ទំនងទ្វេភាគី (VNA)


(VOVworld) – នាថ្ងៃទី ១០ កុម្ភៈ ប្រធានរដ្ឋចិន លោក Xi Jinping បានដំណើរការ
 ចរចារតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងនោះ
 ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងអភិវដ្ឍន៍
 ទំនាក់ទំនងទ្វេភាគីមានចរិតលក្ខណៈស្ថាបនាថែមទៀត។ ប្រធានរដ្ឋចិន លោក
 Xi Jinping បានឲ្យដឹងថា៖ ចិនមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ
 ជាមួយអាមេរិកលើវិស័យពាណិជ្ជសកម្មវិនិយោគវិទ្យាសាស្ត្របច្ចេកវិទ្យាការជួប
ប្រាស្រ័យប្រជាជន សហការជាមួយគ្នាក្នុងបញ្ហាតំបន់និងអន្តរជាតិដើម្បីការពារ
 សន្តិសុខលើពិភពលោក។ រីឯខ្លួនវិញ ប្រធានាធិបតីអាមេរិកលោក Donald
Trump បានសន្យាថា៖ អាមេរិកនឹងខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការ
ជាមូយចិនលើវិស័យពាណិជ្ជកម្មវិនិយោគក៏ដូចជាលើបញ្ហាអន្តរជាតិដើម្បីភាគី
ទាំងពីរមានផលប្រយោជន៍រួម។ ប្រធានាធិបតី Donald Trump បានអះអាងនូវ
 ការគោរព «ប្រទេសចិនតែមួយ» ហើយរដ្ឋាភិបាលអាមេរិកនឹងរក្សាគោលជំហរ
 នេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ