ចិនបើកសម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១២


ចិនបើកសម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១២  - ảnh 1
ចិនបើកសម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១២ (Image: VNA)

(VOVworld) – នាថ្ងៃទី ៥ មិនា សម័យប្រជុំលើកទី ៣ រដ្ឋសភាចិននីតិកាលទី ១២
បានបើកជាផ្លូវការ។ នេះគឺជាព្រឹត្តិការណ៍នយោបាយសំខាន់ក្នុងឆ្នាំរបស់ចិន។
សេចក្តីសម្រេចគោលនយោបាយត្រូវបានយកមកពិភាក្សានៅសម័យប្រជុំលើក
នេះដែលនឹងសម្រេចទិសដៅខាងមុខនៃខឿនសេដ្ឋកិច្ចធំទី ២ លើពិភពលោក។
នៅសន្និសីទកាសែតនាព្រឹកថ្ងៃទី ៤ មិនា នៅរដ្ឋធានីប៉េកាំង អ្នកនាំពាក្យរសម័យ
ប្រជុំប្រចាំឆ្នាំនៃរដ្ឋសភាចិន លោកស្រី Fu Ying បានឲ្យដឹងថា៖ សម័យប្រជុំលើក
នេះនឹងពិភាក្សាអំពីបណ្ដាខ្លឹមសារ​តាមស្មារតីនៃមហាសន្និបាតបក្សកម្មុយនិស្ត
របស់ចិនលើកទី ១៨ និងបណ្ដាផែនការយុទ្ធសាស្ត្រសតិអារម្មណ៍ “៤ លើគ្រប់
វិស័យ” គឺ៖ ការកសងសង្គមសម្បូរធូរធារលើគ្រប់វិស័យ កំណែទម្រង់ដ៏ស៊ីជម្រៅ
លើគ្រប់វិស័យ ការគ្រប់គ្រងប្រទេសជាតិលើគ្រប់វិស័យដោយច្បាប់និងការគ្រប់
គ្រងដ៏ម៉ឹងម៉ាត់លើគ្រប់វិស័យដើម្បីខំប្រឹងប្រែងរៀបចំសម័យប្រជុំប្រទេសជាតិ
ប្រជាធិបតេយ្យសាមគ្គីភាពនិងជាក់ស្តែង ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ