ចិនបញ្ជាក់ថាមានករណីឆ្លងវីរុស Covid 19 ថ្មីចំនួន ៨៨៩ ករណី និង​​ ស្លាប់ចំនួន​១១៨ ករណី

(VOVWORLD) - គិតត្រឹមថ្ងៃទី ២១ ខែកុម្ភៈ ចិនបានកត់សម្គាល់ថា មានករណីឆ្លងជំងឺចំនួន ៧៥ ៤៦៥ នាក់; ករណីសង្ស័យឆ្លង nCoV ចំនួន ៥ ២០៦ នាក់ និងករណីស្លាប់ចំនួន ២២៣៦ នាក់។

គណៈកម្មការសុខាភិបាលជាតិចិន នាថ្ងៃទី ២១ ខែកុម្ភៈ បានបញ្ជាក់ថាមានករណីឆ្លងថ្មីចំនួន ៨៨៩ នាក់ និងករណីសង្ស័យឆ្លងជំងឺ Covid 19 ចំនួន ១ ៦១៤ នាក់ និងករណីស្លាប់ចំនួន ១១៨ នាក់ នាថ្ងៃទី ២០ ខែកុម្ភៈ នៅប្រទេសនេះ។ ក្នុងនោះ ខេត្ត Hubei បានកត់សម្គាល់ថាមានករណីឆ្លងថ្មីចំនួន ៤១១ ករណី និងករណីស្លាប់ចំនួន ១១៥ ករណី។ ដូច្នេះ គិតត្រឹមថ្ងៃទី ២១ ខែកុម្ភៈ ចិនបានកត់សម្គាល់ថា មានករណីឆ្លងជំងឺចំនួន ៧៥ ៤៦៥ នាក់; ករណីសង្ស័យឆ្លង nCoV ចំនួន ៥ ២០៦ នាក់ និងករណីស្លាប់ចំនួន ២២៣៦ នាក់។

ចិនបញ្ជាក់ថាមានករណីឆ្លងវីរុស Covid 19 ថ្មីចំនួន ៨៨៩ ករណី និង​​ ស្លាប់ចំនួន​១១៨ ករណី - ảnh 1 សកម្មភាពជួយសង្គ្រោះអ្នកជំងឺ (រូបថត៖ TTXVN)

ទន្ទឹមនឹងនេះដែរ នាបច្ចុប្បន្នទី ក្រុង Daegu ដែលជាទីក្រុងធំជាងគេទី ៤ នៅប្រទេសកូរ៉ខាងត្បូង គឺជាទីកន្លែងក្ដៅគគុកបំផុតនៃការរីករាលដាលជំងឺ Covid 19 ខណៈដែលមានករណីចំនួន ៤២ នាក់ ក្នុងចំណោមករណីទាំង ៧៣ នាក់ ដែលផ្ទុក Covid 19 ថ្មី ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកុម្ភៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ