ចិនពិចារណាលុបចោលកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

(VOVWORLD) - កាសែត Wall Street Journal កាលពីថ្ងៃទី ៥ ខែឧសភាបានផ្សាយថាប្រទេសចិនកំពុងពិចារណាលុបចោលកិច្ចចរចាជាមួយសហ រដ្ឋអាមេរិកនៅក្នុង សប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump គំរាមកំហែងដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិន។
 ចិនពិចារណាលុបចោលកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក - ảnh 1  ចិនពិចារណាលុបចោលកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

ព័ត៌មាននេះត្រូវបានផ្សាយបន្ទាប់ពី លោក Trump បានប្រកាសនៅលើបញ្តាញសង្គម Twitter ថា កំរិតពន្ធលើទំនិញនាំចូលពីប្រទេសចិនដែលមានទឹកប្រាក់ ២០០ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងពី ១0% ទៅ ២៥% នៅថ្ងៃទី ១០ ខែឧសភា ព្រមទាំងគំរាមកំហែងថានឹងយកពន្ធ ២៥% លើទំនិញផ្សេងៗដែលមានទឹកប្រាក់ចំនួន ៣២៥ ពាន់លានដុល្លាររបស់ប្រទេសនេះនាពេលឆាប់ៗផងដែរ។ យោងតាមផែនកា គណៈប្រតិភូចិនដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិនលោក Liu He នឹងអញ្ជើញទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ៨ ខែឧសភា ដើម្បីចាប់ផ្តើមជុំចរចារពាណិជ្ជកម្មថ្មី។ ក្នុង     បរិបទនេះ ការព្រមានរបស់លោក Trump បានចាត់ទុកជា "កាលកំណត់ចុងក្រោយ" ថ្មី ហើយដាក់សម្ពាធខ្លាំងលើទីក្រុងប៉េកាំង។ ទង្វើរនេះបានធ្វើឱ្យមានការពិបាកសំរាប់ប្រទេសទាំងពីរឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មដែលអូសបន្លាយរយៈពេលច្រើនខែកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ