ចិនមានគោលបំណងចង់​រួមជាមួយ​អាស៊ាន​ជំរុញ​គ្រប់វិស័យ​សហប្រតិបត្តិការ​ជាក់ស្ដែងថ្មី

(VOVWORLD) - លោក WangYi បានអំពាវនាវឱ្យភាគីទាំងពីរជំរុញគ្រប់វិស័យសហប្រតិបត្តិការជាក់ស្ដែងថ្មី និងពង្រីកយ៉ាងខ្លាំងក្លាពីវិស័យដែលទើបលេចធ្លោ ដូចជាខឿនសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្ដូរថ្មីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
ចិនមានគោលបំណងចង់​រួមជាមួយ​អាស៊ាន​ជំរុញ​គ្រប់វិស័យ​សហប្រតិបត្តិការ​ជាក់ស្ដែងថ្មី - ảnh 1ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក WangYi (រូបថត៖ VNA)

នាថ្ងៃទី ៨ ខែតុលា ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក WangYi បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាឆ្នាំខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងសន្ទនារវាងចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយភាគីទាំងពីរចាំបាច់ត្រូវថែរក្សារាល់បទពិសោធន៍ដ៏ថ្លៃថ្លាក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ និងកសាងសហគមន៍តែមួយ វាសនាតែមួយ ឲ្យកាន់តែជិតស្និទ្ធជាងពីមួយថ្ងៃទៅមួយថ្ងៃ។

រដ្ឋមន្ត្រីការបរទេសចិន លោក WangYi បានថ្លែងដូច្នេះ នៅក្នុងពិធីលាងសាយភោជន៍ ក្នុងឱកាស ខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងសន្ទនារវាងចិន និងអាស៊ាន ។ លោក WangYi បានអំពាវនាវឱ្យភាគីទាំងពីរជំរុញគ្រប់វិស័យសហប្រតិបត្តិការជាក់ស្ដែងថ្មី និងពង្រីកយ៉ាងខ្លាំងក្លាពីវិស័យដែលទើបលេចធ្លោ ដូចជាខឿនសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្ដូរថ្មីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងសេដ្ឋកិច្ចបៃតង ដើម្បីជំរុញការផ្តេរប្តូរបៃតងនៅក្នុងតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ