ចាប់ផ្ដើមកម្មវិធី “ផ្សារមនុស្សធម៌”នាថ្ងៃទី២៨ មេសា នៅទីក្រុងហាណូយ

(VOVWORLD) - សមាគមន៍ កាកបាទក្រហមវៀតណាមគ្រោងនឹងផ្ដល់ចេញគូប៉ុងប្ដូរទំនិញ ចំនួន១សែនស្លឹក ក្នុងតម្លៃប្រមាណ១០ពាន់លានដុង (ស្មើនឹង៤៣ម៉ឺនដុល្លា អាមេរិក)។
ចាប់ផ្ដើមកម្មវិធី “ផ្សារមនុស្សធម៌”នាថ្ងៃទី២៨ មេសា នៅទីក្រុងហាណូយ  - ảnh 1 ជនក្រីក្រទទួលបានទំនិញចាំបាច់នៅផ្សារមនុស្សធម៌។

នាថ្ងៃទី២៨ មេសានៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបើកកម្មវិធីផ្សារមនុស្សធម៌រៀបចំឡើងដោយសមាគមន៍កាកបាទក្រហមវៀតណាម។ កម្មវិធីនេះត្រូវបានដាក់ឲ្យដំណើរការក្នុង ឱកាស “ខែមនុស្សធម៌” ឆ្នាំ២០២០ នៅតាមខេត្តក្រុងទាំង៦៣ទូទាំងប្រទេស។ សមាគមន៍ កាកបាទក្រហមវៀតណាមគ្រោងនឹងផ្ដល់ចេញគូប៉ុងប្ដូរទំនិញ ចំនួន១សែនស្លឹក ក្នុងតម្លៃប្រមាណ១០ ពាន់លានដុង (ស្មើនឹង៤៣ម៉ឺនដុល្លា អាមេរិក)។ ក្នុងនោះ ផ្ដោតសំខាន់ទៅលើការជួយឧបត្ថម្ភដល់ក្រុមពលករ សេរីដែលមានស្ថានភាពរស់នៅលំបាក ជនក្រីក្រ ជិតបន្ទាត់ក្រីក្រ គ្រួសារមានជនពិការ និងជនមានអាយុជាង៦៥ឆ្នាំ ជាដើម។ នៅផ្សារនេះ ប្រជាជនទទួលបានទំនិញរួមមាន៖ អង្ករ ស៊ុត មី និងបន្លែ។ ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ