ឆ្នាំទី២ជាបន្តបន្ទាប់ដែលខេត្ត Quang Ninh នាំមុខគេទូទាំងប្រទេសអំពីសន្ទស្សន៍ កម្រិតប្រកួតប្រជែងថ្នាក់ខេត្ត

(VOVWORLD) - ជាមួយពិន្ទុ ៧០,៣៦/១០០ ខេត្ត Quang Ninh ជាតំបន់នាំមុខគេទូទាំង ប្រទេសអំពីសន្ទស្សន៍កម្រិតប្រកួតប្រជែងថ្នាក់ខេត្ត (PCI) ឆ្នាំ២០១៨។ នេះជាឆ្នាំ ទី២ជាបន្តបន្ទាប់ដែលខេត្ត Quang Ninh សម្រេចបាននូវលទ្ធផលនេះ។ បន្ទាប់ ពីខេត្ត Quang Ninh ក្នុង Top 10 គឺខេត្ត Dong Thap Long An Ben Tre Da Nang Binh Duong Quang Nam Vinh Long Ha Noi និងទីក្រុងហូជីមិញ។
ឆ្នាំទី២ជាបន្តបន្ទាប់ដែលខេត្ត Quang Ninh នាំមុខគេទូទាំងប្រទេសអំពីសន្ទស្សន៍ កម្រិតប្រកួតប្រជែងថ្នាក់ខេត្ត - ảnh 1 ទិដ្ឋភាពនៃពិធីប្រកាសរបាយការណ៍ PCI វៀតណាមឆ្នាំ២០១៨ (រូបថត៖ thoibaotaichinh)

  នេះជាលទ្ធផលនៅក្នុងរបាយការណ៍ជាប្រចាំឆ្នាំស្ដីពីសន្ទស្សន៍កម្រិតប្រកួតប្រជែងថ្នាក់ខេត្ត (PCI) ឆ្នាំ២០១៨ ដែលត្រូវបានប្រកាសកាលពីថ្ងៃទី២៨ ខែមីនា ដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម (VCCI) និងស្ថាប័នអភិវឌ្ឍ អន្តរជាតិអាមេរិក (USAID)។ វាយតម្លៃចំពោះលទ្ធផល PCI ឆ្នាំ២០១៨ លោក Vu Tien Loc ប្រធាន VCCI និងជាប្រធានគណៈកម្មការទទួលបន្ទុក PCI បានសង្កត់ ធ្ងន់ថា៖

        “PCI ឆ្នាំ២០១៨មានការរីកចម្រើនគួរអោយកត់សម្គាល់បើធៀបនឹងឆ្នាំមុនៗ ដែលសម្រេចបានពិន្ទុជាមធ្យមចំនួន៦១,៧៦ ជាកម្រិតខ្ពស់បំផុតក្នុងអំឡុងពេល ជាងមួយទសវត្សកន្លងទៅ។ រាល់និន្នាការលេចធ្លោក្នុងឆ្នាំ២០១៨គឺ៖ ការចំណាយ ក្រៅផ្លូវការបានធ្លាក់ចុះយ៉ាងខ្លាំង បរិយាកាសអាជីវកម្មមានសមភាពជាង អាជ្ញាធរគ្រប់ជាន់ថ្នាក់ធ្វើសកម្មភាពយ៉ាងសកម្មជាង ហើយការជួយសម្រួលដល់ បែបបទរដ្ឋបាលក៏មានការរីកចម្រើនផងដែរ។ នោះគឺជាសញ្ញាដែលសរអោយ ឃើញថា ការខិតខំប្រឹងប្រែងកែទម្រង់រដ្ឋបាលនិងប្រយុទ្ធប្រឆាំងអំពើពុករលួយ បាននាំមកនូវប្រសិទ្ធភាព”។

        តាមរបាយការណ៍ PCI ឆ្នាំ២០១៨បានអោយដឹងថា កម្រិតសុទិដ្ឋិនិយម របស់សហគ្រាសចំពោះយថាទស្សន៍អាជីវកម្មនាពេលខាងមុខបន្តកើនឡើងខ្ពស់បង្គួរ ដោយមានសហគ្រាសភាគច្រើនបានអោយដឹងថា នឹងបើកទូលាយទ្រង់ ទ្រាយអាជីវកម្មក្នុងរយៈពេល២ឆ្នាំខាងមុខ។

        PCI ត្រូវបានកសាងឡើងនិងប្រកាសកាលពីឆ្នាំ២០០៥។ នេះជាក្រម សន្ទស្សន៍មួយរួមមានសន្ទស្សន៍តូចៗជាច្រើនដូចជា ការចំណាយចូលរួមទីផ្សារ ការទាក់ទងនឹងដីធ្លី លក្ខណៈតម្លាភាព ប្រសិទ្ធភាពរបស់អាជ្ញាធរតំបន់ និងសេវា កម្មជួយឧបត្ថម្ភសហគ្រាស ជាដើម។ PCI ២០១៨ ត្រូវបានបូកសរុបដោយឈរ លើព័ត៌មានឆ្លើយតបពីសហគ្រាសប្រមាណ១២ពាន់អង្គភាព ដែលក្នុងនោះមាន សហគ្រាសក្នុងស្រុកចំនួន១១ពាន់អង្គភាពនិងសហគ្រាសមានទុនវិនិយោគពី បរទេសជាង១ពាន់អង្គភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ