ឆ្នាំសកល២០២១៖ ខេត្ត Khanh Hoa ជំរុញការទាក់ទាញភ្ញៀវទេសចរ

(VOVWORLD) - តាំងពីដើមឆ្នាំ២០២១ ផ្នែកទេសចរណ៍ Khanh Hoa បានរៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងម្ហូបអាហារនៅទីក្រុង ញ៉ាត្រាង ទីក្រុងហាណូយ និងតំបន់ប៉ែកខាងលិចភូមិភាគខាងត្បូង ដើម្បី ផ្សព្វផ្សាយទេសចរណ៍។

ឆ្នាំសកល២០២១៖ ខេត្ត Khanh Hoa ជំរុញការទាក់ទាញភ្ញៀវទេសចរ - ảnh 1ភ្ញៀវទេសចរជិះទូកទស្សនាឈូងសមុទ្រ Nha Trang។

កម្មវិធីជំរុញទេសចរណ៍ឆ្នាំ២០២១របស់ខេត្ត Khanh Hoa គឺសំដៅ បង្កើនការតភ្ជាប់សហគ្រាស ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឲ្យបាន ច្រើនថែមទៀត។ តាមនោះ តាំងពីដើមឆ្នាំ២០២១ ផ្នែកទេស ចរណ៍ Khanh Hoa បានរៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងម្ហូបអាហារនៅទីក្រុង ញ៉ាត្រាង ទីក្រុងហាណូយ និងតំបន់ប៉ែកខាងលិចភូមិភាគខាងត្បូង ដើម្បី ផ្សព្វផ្សាយទេសចរណ៍។ លោក Pham Minh Nhut អនុប្រធានសមាគមន៍ ទេសចរណ៍ Nha Trang – Khanh Hoa បានឲ្យដឹងថា៖

        “យើងខ្ញុំដាក់ចេញផែនការលម្អិតសម្រាប់ដំណាក់កាល៣ខែ ឬ ៦ខែ។ កម្មវិធីជំរុញទេសចរណ៍ឆ្នាំ២០២១ នឹងផ្ដោតសំខាន់ទៅលើការទាក់ទាញ ភ្ញៀវទេសចរក្នុងស្រុក តាមរយៈកម្មវិធី Caraval ការផ្សព្វផ្សាយផលិតផល និងរូបភាពទីក្រុង Nha Trang – Khanh Hoa ទៅដល់ខេត្ត ក្រុងនានានៅ តំបន់ប៉ែកខាងលិចភូមិភាគខាងត្បូង និងខេត្ត Dong Nai”។

        គួរជម្រាបបន្ថែមទៀតថា ខេត្ត Khanh Hoa នាបច្ចុប្បន្ន មានមូលដ្ឋាន ស្នាក់នៅជាង១.១០០ កន្លែង ដោយមានបន្ទប់ជាង៥ម៉ឺន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ