ជំងឺ Covid-19៖ នាយករដ្ឋមន្រ្តីវៀតណាមញ្ជាឲ្យបន្តជំរុញខ្លាំងការងារបង្ការទប់ស្កាត់ជំងឺ

(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលក៏បានសំណូមពរឲ្យអនុវត្តការដាក់នៅដាច់ដោយឡែកយ៉ាងហ្មត់ចត់ ហើយត្រៀមរៀបចំវិធានការដាក់នៅដាច់ដោយ ឡែកយ៉ាងទូលំទូលាយផងដែរ៕
ជំងឺ Covid-19៖ នាយករដ្ឋមន្រ្តីវៀតណាមញ្ជាឲ្យបន្តជំរុញខ្លាំងការងារបង្ការទប់ស្កាត់ជំងឺ - ảnh 1ការវាស់សីតុណ្ហភាពរាងកាយនៅកន្លែងប្រមូលផ្ដុំមនុស្សជាច្រើន (រូបថត៖ baochinhphu.vn) 

  នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបនឹងចេញសារាចរណ៍ស្ដីពីការបន្តជំរុញខ្លាំងការងារបង្ការ ទប់ស្កាត់ជំងឺ Covid-19 ក្នុងសភាពការណ៍ថ្មី។ 

        ចំពោះមុខការវិវត្តន៍ថ្មីៗនៃជំងឺនេះ ដើម្បីរាំងខ្ទប់ការរីករាលដាល ត្រៀម ខ្លួនជាស្រេចទប់ទល់នឹងជំងឺរាតត្បាតយ៉ាងទូលំទូលាយ ការពារសុខភាព អាយុជីវិតរបស់ប្រជាជនឲ្យបានល្អបំផុត នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបាន សំណូមពរឲ្យក្រសួង ស្ថាប័ន គណៈកម្មាធិការប្រជាជនខេត្ត ក្រុងមជ្ឈឹម ផ្ដោតសំខាន់ទៅលើការរារាំងយ៉ាងប្ដូរផ្ដាច់ រកឃើញយ៉ាងឆាប់រហ័ស គ្រប់ គ្រងយ៉ាងតឹងរឹងប្រភពឆ្លងជំងឺ រៀបចំការដាក់ឲ្យនៅដាច់ដោយឡែកឬឃ្លាំ មើលមនុស្សដែលបានប៉ះពាល់ជាមួយអ្នកជំងឺតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រួតពិនិត្យអ្នកចូលវៀតណាមក្នុងរយៈពេល១៤ថ្ងៃកន្លងទៅ ដែលមិនចំណុះការដាក់នៅដាច់ដោយឡែកដោយប្រមូលផ្ដុំ ដើម្បីរកឃើញ ប្រភពឆ្លងជំងឺឲ្យបានទាន់ពេលវេលា។

        ទន្ទឹមនឹងនោះ គ្រប់គ្រងយ៉ាងតឹងរឹងអ្នកចូលដែនដី បង្កើនការត្រួត ពិនិត្យអ្នកចូលដែនដីតាមរយៈច្រកទ្វារព្រំដែនផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក ផ្អាកការលើកលែងទិដ្ឋាការដោយឯកតោភាគីនិងសុពលភាពលិខិតលើកលែងទិដ្ឋាការដែលបានផ្ដល់ជូនជនវៀតណាមនៅឯបរទេសនិងជនបរទេសដែលជាប្ដី ប្រពន្ធ កូនរបស់ជនវៀតណាមនៅប្រទេសដាណឺម៉ាក ន័រវែស ហ្វាំងឡង់ ស៊ុយអែត អង់គ្លេស បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ់។

        នាយករដ្ឋមន្រ្តីរដ្ឋាភិបាលក៏បានសំណូមពរឲ្យអនុវត្តការដាក់នៅដាច់ដោយឡែកយ៉ាងហ្មត់ចត់ ហើយត្រៀមរៀបចំវិធានការដាក់នៅដាច់ដោយ ឡែកយ៉ាងទូលំទូលាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ