ជំងឺរាតត្បាតកូវីដ១៩៖ ចំនួនអ្នកជម្ងឺកូវីដ១៩ នៅលើពិភពលោកមានលើសពី ៤៥ លាននាក់

(VOVWORLD) - សារព័ត៌មាន CNN បានជូនដំណឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺ ថ្មីចំនួន ៨៣.៧៥៧ នាក់បន្ថែមទៀត ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ។
ជំងឺរាតត្បាតកូវីដ១៩៖ ចំនួនអ្នកជម្ងឺកូវីដ១៩ នៅលើពិភពលោកមានលើសពី ៤៥ លាននាក់ - ảnh 1 ប្រជាជនពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីសហរដ្ឋអាមេរិកនៅថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២០ ( រូបថត៖ THX / VNA)

យោងតាមទិន្នន័យស្ថិតិពីគេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ៣០ ខែតុលា (តាមម៉ោងវៀតណាម) មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៤៥,៣ លាននាក់ នៅទូទាំងពិភពលោក ក្នុងនោះមានមនុស្ស ចំនួន ១,១៨ លាននាក់បានស្លាប់។

ជាមួយគ្នានេះដែរ សារព័ត៌មាន CNN បានជូនដំណឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺ ថ្មីចំនួន ៨៣.៧៥៧ នាក់បន្ថែមទៀត ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងនៅប្រទេសនេះកាលពីខែមករាកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ