ជំនួបចរចារជាន់ខ្ពស់ជប៉ុន-ចិននិងកូរ៉េខាងត្បូងបានប្រព្រឹត្តទៅនៅកូរ៉េខាងត្បូង

(VOVworld)-នាព្រឹកថ្ងៃទី១វិច្ឆិកា នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe បាន ចាក
ចេញពីជប៉ុនទៅកាន់កូរ៉េខាងត្បូង ដើម្បីចូលរួមសន្និសិទកំពូលជប៉ុន -ចិន កូរ៉េខាង
ត្បូង។ លោក Abe មានគំរោងជួបសន្ទនាដោយឡែកជាមួយនាយករដ្ឋ មន្ត្រីចិន Li
Kequangនិងប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye ។ ថ្លែងមតិមុននឹង
ឡើងយន្តហោះ នាយករដ្ឋមន្ត្រី Abe បានសង្កត់ធ្ងន់ថា ប្រទេស ទាំងបី ជប៉ុន ចិន
និងកូរ៉េខាងត្បូង មានភារកិច្ចដ៏ធំធេងចំពោះសន្តិភាពនិង ភាពសម្បូរុងរឿងក្នុងតំ
បន់។ ដោយហេតុនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី មាន បំណងថានៅក្នុងជំនួប
លើកនេះ នឹងពិភាគ្សាដោយស្មោះត្រង់ដើម្បីនាំមក នូវអត្ថន័យសម្រាប់កិច្ចចរចារ
នេះ។ នារសៀលថ្ងៃទី១វិច្ឆិកា បន្ទាប់ពីកិច្ចចរចារ ថ្នាក់ដឹកនាំទាំងបីនឹងនាំចេញ
សេចក្តីថ្លែងការណ៍រួម ក្នុងនោះផ្តោតសំខាន់ទៅ លើបញ្ហានុយក្លៃអ៊ែររបស់ព្យុង
យ៉ាងនិងវិធានការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចរវាងភាគីទាំងបីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ