ជំនួបមុខបណ្ដាគ្រួសារព្រាត់ប្រាស់ក្នុងសង្គ្រាមនៅឧបទ្វីបកូរ៉េ

ជំនួបមុខបណ្ដាគ្រួសារព្រាត់ប្រាស់ក្នុងសង្គ្រាមនៅឧបទ្វីបកូរ៉េ - ảnh 1
ជំនួបមុខបណ្ដាគ្រួសារព្រាត់ប្រាស់ក្នុងសង្គ្រាមនៅឧបទ្វីបកូរ៉េ (Image: VNA)


(VOVworld) – ក្រុមមនុស្សចំនួន ៣៨៩ នាក់មកពីគ្រួសារកូរ៉េខាងត្បូងចំនួន ៩៦
ដែលបានព្រាត់ប្រាស់ក្នុងសម័យកាលសង្គ្រាមកូរ៉េ (១៩៥០-១៩៥៣) បានជួប
 មុខជាមួយសាច់ញាតិរបស់ខ្លួននៅមណ្ឌលសំរាកលំហែកាយភ្នំ Kumgang នៅ
កូរ៉េខាងជើង នាថ្ងៃទី ២០ តុលា។ ការជួបមុខពោលខាងលើនឹងអូសបន្លាយ
ដល់ថ្ងៃទី ២២ តុលា វគ្គទី ២ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ទី​២៦
តុលាខាងមុខដោយមានការចូលរួមរបស់ប្រជាពលរដ្ឋកូរ៉េខាងត្បូងចំនួន ២៥០
នាក់។ ជំនួបមុខនេះគឺជាលទ្ធផលមួយក្នុងកិច្ចព្រមព្រៀងអន្តរកូរ៉េស្តីពីបញ្ចប់ភាព
តានតឹងយោធារវាងភាគីទាំងពីរដែលទទួលបាន នាថ្ងៃទី ២៥ សីហា កន្លងទៅ។  
ជំនួបជាមួយគ្រួសារបានក្លាយទៅជាបញ្ហាក្តៅគគុកមួយក្នុងចំណោមបញ្ហា
មនុស្សធម៌ចាំបាច់បំផុតនៅឧបទ្វីបកូរ៉េ ក្នុងកាលៈទេសៈ មនុស្សម្នាក់ក្នុងគ្រួសារ
 ដែលត្រូវបានព្រាត់ប្រាស់ភាគច្រើនមានអាយុជាង ៨០ ឆ្នាំទៅហើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ