ជំនួយរបស់អាមេរិកទៅដល់បណ្តាខេត្តភាគកណ្តាលវៀតណាមដែលរងគ្រោះដោយទឹកជំនន់

(VOVWORLD) - នៅចំពោះមុខរាល់ការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីសម្ពាធទាបនិងទឹកជំនន់នៅតាមបណ្តាខេត្តភាគកណ្តាលនៃប្រទេសវៀតណាមនោះ ស្ថាន ទូតអាមេរិកប្រចាំទីក្រុងហាណូយបានផ្តល់ជំនួយឧបត្ថម្ភជាបឋម ដល់រដ្ឋាភិបាល វៀតណាម ដើម្បីជំនះផលវិបាកដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ ជាពិសេស ជួយឱ្យប្រជាជនទ្រទ្រង់នឹងខូចខាត។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Kritenbrink បានប្រកាសផ្តល់ជំនួយឆ្លើយតបគ្រោះមហន្តរាយដើមដំបូង ចំនួន ១០០,០០០ ដុល្លារដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រគល់ជូនកាកបាទក្រហមវៀតណាម។ ជំនួយឧបត្ថម្ភនេះនឹងរួមចំណែកក្នុងការឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌បន្ទាន់ នៅក្នុងសហគមន៍ដែលងាយរងគ្រោះតាមតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះទីហ្វុង Linfa ឬហៅម្យ៉ាងទៀតហៅថាព្យុះទី ៦។ ស្ថានបេសកកម្មការបរទេសអាមេរិកប្រចាំនៅវៀតណាម ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ចំពោះការខូចខាតយ៉ាងដំណំដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ និងសន្យា ត្រៀមខ្លួនជាស្រេច ជួយដល់វៀតណាមដើម្បីជំនេះពុះពារពីការខូចខាតដែលបណ្តាលមកពីទឹកជំនន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ