ជប៉ុនកែទម្រង់គណៈរដ្ឋមន្រ្តី

VOV-ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១តុលា គណៈរដ្ឋមន្រ្តីជប៉ុនទាំងឡាយបាន
លាលែងពីដំណែង។នាយករដ្ឋមន្រ្តីជប៉ុន Yoshihiko Noda បានយល់ព្រម
ការលាលែងពីដំណែងនេះ។ក្នុងសន្និសីទកាសែតក្រោយនោះលោកNoda
បានប្រកាសសមាសភាព គណៈរដ្ឋមន្រ្តី។តាមនោះលោក OsamuFujimura 
បន្តកាន់ដំណែងជាប្រធាន គណៈរដ្ឋមន្រ្តី។ លោកKatsuya Okada ត្រូវបាន
ជ្រើសតាំងជា ឧបនាយករដ្ឋមន្រ្តី ជាថ្មីម្តងទៀត។លោក Koichiro Gemba
នៅជារដ្ឋមន្រ្តីការបរទេស ដដែល។ លោកSatoshi Morimotoនៅកាន់ដំណែង
ជា រដ្ឋមន្រ្តីការពារជាតិ។ក្នុងពេលនោះលោក​Seiji Maehara ធ្វើជារដ្ឋមន្រ្តី
គោលនយោបាយជាតិ។លោកស្រី Makiko Tanakaកាន់ដំណែងជា រដ្ឋមន្រ្តីអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ