ជប៉ុនគាំទ្រសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកអំពីសកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត

(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៤ ខែកក្កដា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Motegi Toshimitsu បានកើតសរសើរនិងគាំទ្រចំំពោះសេចក្តីប្រកាស របស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ស្តីពីគោលជំហរប្រឆាំងជំទាស់រាល់ការទាមទារខាងនាវាចរណ៍របស់ ចិននៅសមុទ្រខាងកើត។
ជប៉ុនគាំទ្រសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកអំពីសកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត - ảnh 1 រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Motegi Toshimitsu (រូូបថត៖ MSN)

លោក Motegi បានវាយតម្លៃថា នៅក្នុងបរិបទដែលភាពតានតឹងខាងសន្តិសុខក្នុងតំបន់កំពុងតែ កើនឡើងនោះ សេចក្តីប្រកាសរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក បានបង្ហាញ ពីគោលជំហរដោយឥតងាករេរបស់អាមេរិកក្នុងការឆ្ពោះទៅរកសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងនៅលើពិភពលោក។

លោក Motegi បានសង្កត់ធ្ងន់លើគោលជំហររបស់ជប៉ុនថា ភាគីនានាគួរតែគោរពតាមសេចក្តីសម្រេចចិត្តរបស់តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ (PCA) កាល ពីខែកក្កដាឆ្នាំ ២០១៦ ដោយបដិសេធសិទ្ធិជាប្រវត្តិសាស្ត្រនិងខ្សែបន្ទាត់ ៩ ត្រេរបស់ប្រទេសចិននៅឯសមុទ្រខាងកើត ។ ទន្ទឹមនឹងនេះដែរ ជប៉ុននឹងបន្តសហការជាមួយសហគមន៍អន្តរជាតិ ជាពិសេសគឺសហរដ្ឋអាមេរិក ដើម្បីការពារសេរីភាពនាវាចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ