ជប៉ុនជំរុញយុទ្ធសាស្ត្រ "មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក" តាមរយៈ កញ្ចប់ ODA

(VOVWORLD) -នាថ្ងៃទី ២៣ កុម្ភៈ  ក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីជំនួយអភិវឌ្ឍន៍ជាផ្លូវការ(ODA) បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនមានផែនការប្រើប្រាស់កញ្ចប់ជំនួយមួយចំនួនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីជំរុញ យុទ្ធសាស្ត្រ "មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក សេរីភាព និងបើកចំហ"។


យោងតាមសៀវភៅសរបស់ជប៉ុនស្តីពី ODA នោះ  គឺតូក្យូនឹងជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍លើវិស័យធានាសុវត្ថិភាពដឹកជញ្ជូនតាមសមុទ្រ និងរក្សាការប្រតិបត្តិច្បាប់លើសមុទ្រ សំដៅពង្រឹងនីតិរដ្ឋនៅក្នុងតំបន់។សៀវភៅសនេះក៏បានចែងថា៖ ជប៉ុននឹងសម្របសម្រួលជំនួយអភិវឌ្ឍន៍របស់ខ្លួនជាមួយកញ្ចប់ជំនួយមនុស្សធម៌ និងការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ជម្លោះ។

ជាមួយនឹងយុទ្ធសាស្ត្រ "មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក សេរីភាព និងបើកចំហ" ពោលខាងលើនោះ រដ្ឋាភិបាលជប៉ុនមានបំណងធានាឲ្យបានសណ្ដាប់ធ្នាប់ ដោយផ្អែកលើការអនុវត្តបទបញ្ញត្តិក្នុងតំបន់ដ៏ធំទូលាយមួយលាតសន្ធឹងពីអាស៊ីបូព៌ារហូតដល់អាហ្វ្រិកផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ