ជប៉ុនត្រៀមរៀបចំកែទម្រង់គណៈរដ្ឋមន្រ្តី

(TTX)-នាយករដ្ឋមន្រ្តីជប៉ុន Yoshihiko Noda និងគណៈដឹកនាំនៃគណៈបក្សប្រជា
ធិបតេយ្យជប៉ុន(DPJ)កាន់អំណាចនាថ្ងៃទី៣០កញ្ញាបានប្រជុំពិភាក្សាអំពី ផែនការ
កែទម្រង់ឡើងវិញគណៈរដ្ឋមន្រ្តីនិងត្រៀមរៀបចំមូលដ្ឋានសំដៅដណ្តើមយកការ គាំទ្រច្រើនជាងទៀតក្នុងការបោះឆ្នោតសកល។ ក្នុងការកែទម្រង់នេះ សមាជិក រដ្ឋាភិបាលមួយចំនួនដូចជា ឧបនាយករដ្ឋមន្រ្តី Katsuya Okada រដ្ឋមន្រ្តីការ
បរទេស Koichiro Gemba រដ្ឋមន្រ្តីការពារជាតិ Satoshi Morimoto នៅបន្តកាន់
ដំណែង។ តាមគំរោងដំណែងមួយចំនួនត្រូវបានផ្លាស់ប្តូរក្នុងការកែទម្រង់នេះ គឺ
រដ្ឋមន្រ្តីហិរញ្ញាវត្ថុ រដ្ឋមន្រ្តីយុត្តិធម៌ រដ្ឋមន្រ្តីទទួលបន្ទុកគោលនយោបាយជាតិ និងរដ្ឋមន្រ្តីកែទម្រង់ផ្នែកប្រៃសណីយ៌៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ