ជប៉ុននិកូរ៉េខាងត្បូងព្រមព្រៀងគ្នារៀបចំការសន្ទនាកំពូល

(VOVworld)-នាថ្ងៃទី២៨តុលា ជប៉ុននិងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នារៀបចំ ការសន្ទនាកំពូលរវាងនាយករដ្ឋមន្ត្រី Shizo Abe ជាមួយប្រធានាធិបតី ParkGeun
hye នាថ្ងៃទី២វិច្ឆិកាខាងមុខ។តូក្យូនិងសេអ៊ូលបានឯកភាពរៀបចំជំនួបពោល
​ខាងលើ បន្ទាប់ពីនាយករដ្ឋមន្ត្រី Abe បញ្ចប់សន្នីសីទកំពូលត្រីភាគីរវាងកូរ៉េខាង
ត្បូង ចិននិងជប៉ុន និងការសន្ទនាកំពូលរវាងចិនជាមួយជប៉ុននាថ្ងៃទី១ វិច្ឆិកា។​ប្រសិនបើបានប្រព្រឹត្តទៅតាមគំរោងទុកជាមុននោះនឹងក្លាយទៅជា ជំនួប សន្ទនាកំពូលដំបូងរវាងជប៉ុនជាមួយកូរ៉េខាងត្បូង កិតតាំងពីថ្នាក់ដឹកនាំនៃប្រ​ទេសទាំងពីរនេះកាន់ដំណែង។ សាធារណមតិរំពឹងទុកថា ការសន្ទនាកំពូលនេះ នឹងបើកចេញឱកាសកែលំអរទំនាក់ទំនងដែលកំពុងអាក្រក់ទៅៗ ដោយការស្វែង គំនិតអំពីជំលោះដែនដីនិងចំណេះដឹងអំពីប្រវត្តិសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ