ជប៉ុននិងអាមេរិកបញ្ជាក់នូវការសន្យារក្សាសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់

(VOVWORLD) - ក្នុងជំនួបនៅខាងក្រៅកិច្ចប្រជុំរដ្ឋ មន្ត្រីការបរទេសនៃក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ (G7) នៅខេត្ត Nagano ភាគកណ្តាលជប៉ុន ភាគីទាំងពីរបានឯកភាពពង្រឹងសមត្ថភាពការពារនៃ សម្ព័ន្ធភាពទ្វេភាគី ព្រមទាំង ពិភាក្សាអំពីការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងរបស់ ទីក្រុងព្យុងយ៉ាង ក៏ដូចជាបញ្ហាភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផង ដែរ។ 

កាលពីថ្ងៃទី ១៧ មេសា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសថា នឹងសហប្រតិ បត្តិការគ្នាយ៉ាងជិតស្និទ្ធដើម្បីរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ក្នុងបរិបទដែលពិភពលោកកំពុងឆ្លងកាត់ការឡើងចុះជាច្រើន។ ក្នុងជំនួបនៅខាងក្រៅកិច្ចប្រជុំរដ្ឋ មន្ត្រីការបរទេសនៃក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ (G7) នៅខេត្ត Nagano ភាគកណ្តាលជប៉ុន ភាគីទាំងពីរបានឯកភាពពង្រឹងសមត្ថភាពការពារនៃ សម្ព័ន្ធភាពទ្វេភាគី ព្រមទាំង ពិភាក្សាអំពីការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងរបស់ ទីក្រុងព្យុងយ៉ាង ក៏ដូចជាបញ្ហាភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផង ដែរ។ លោករដ្ឋមន្ត្រីការបរទេស Hayashi បានបញ្ជាក់ថា ជប៉ុន និងសហរដ្ឋអាមេរិក នឹងបន្តសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាយ៉ាងរឹងមាំនូវសណ្តាប់ធ្នាប់អន្តរ ជាតិដោយសេរី និងបើកចំហដោយផ្អែកលើច្បាប់។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានបញ្ជាក់ជាថ្មីនូវការសន្យាចំពោះសម្ព័ន្ធមិត្តជប៉ុន និងកូរ៉េខាង ត្បូង ដោយសមត្ថភាពការពារទាំងស្រុងរបស់ប្រទេសនេះផងដែរ។
នៅថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មានកណ្តាលស.ប.បកូរ៉េ (KCNA) បានឲ្យដឹង ថា ប្រទេសនេះនឹងចាត់វិធានការចាំបាច់ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តបង្ក គ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ