ជប៉ុនបង្កើតអង្គភាពតាមដានសកម្មភាពភេរវកម្មលើពិភពលោក

(VOVworld)-នាថ្ងៃទី៣តុលា ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា រដ្ឋាភិបាលប្រទេសនេះនឹងមានផែនការបង្កើតក្រុមការងារចំនួន៤ ដើម្បីតាម ដានរាល់សកម្មភាពរបស់ភេរវជននៅតំបន់អាស៊ី អាហ្វ្រិកនិងមជ្ឈឹមប៉ូព៌ា  ដោយ
ស្ថិតក្រោមការដឹកនាំរបស់ក្រសួងការបរទេសជប៉ុន។ តាមគំរោង អង្គភាពនេះ
នឹងដំណើរសកម្មភាពនាខែមិនាឆ្នាំ២០១៦។ សមាសភាពនៃ ក្រុម ទាំង៤នេះ ជាអ្នកជំនាញការយល់ច្បាស់ពីភូមិសាស្ត្រនិងស្ទាត់ជំនាញភាសា នៃប្រទេសាមី។ រដ្ឋាភិបាលជប៉ុននឹងពិនិតការដំឡើងរូបសណ្ឋាននៃបណ្តា អង្គភាពនេះទៅដូចជា
ស្ថាប័នចារកិច្ចកណ្តាល(CIA) របស់អាមេរិកនិងស្នង ការដ្ឋានស៊ើបការណ៍
សម្ងាត់(M16) របស់អង់គ្លេសនាពេលអនាគត។ ការបង្កើតស្ថាប័ន ពោលខាងលើ
ត្រូវបានចាត់ទុកជាសសរស្នូលក្នុងបណ្តាវិធានការប្រឆាំង ភេរវកម្មរបស់តូក្យូ បន្ទាប់ពីការដែលពលរដ្ឋប្រទេសនេះចំនួន២នាក់ ត្រូវ ពួកឧទ្ទាម IS សម្លាប់នា
ដើមឆ្នាំ២០១៥នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ