ជប៉ុនប្រគល់គ្រឿងឥស្សរិយយសព្រះអាទិត្យរះថ្នាក់ទី ១ ជូនអតីតឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Gia Khiem

(VOV) - នារសៀលថ្ងៃទី ១១ មិថុនា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅ
វៀតណាម តាងនាមព្រះមហាក្សត្រជប៉ុន បានប្រគល់គ្រឿងឥស្សរិយយស ព្រះអាទិត្យរះ
ថ្នាក់ទី ១  ជូនអតីតឧបនាយករដ្ឋមន្ត្រីវៀតណាម និងជាអតីតរដ្ឋមន្ត្រី ការបរទេស លោក
Pham Gia Khiem។ ក្នុងពិធី អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីការបរទេស Pham
Gia Khiem បានថ្លែងអំណរគុណចំពោះ រដ្ឋ រដ្ឋាភិបាលនិង ប្រជាជនជប៉ុនអំពីរង្វាន់ដ៏ថ្លៃថ្នូរ
នេះ ទន្ទឹមនឹងនោះ សំដែងនូវជំនឿជឿជាក់ថា៖ ក្រោម ការខំប្រឹងប្រែងរួមរបស់រដ្ឋាភិបាល
និងប្រជាជននៃប្រទេសទាំង ២ ទំនាក់ទំនងដៃគូរ យុទ្ធសាស្ត្ររវាងវៀតណាមនិងជប៉ុន
នឹងបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ជាពិសេស ក្នុងកាលៈទេសៈ ប្រទេសទាំង ២ នឹង
រៀបចំឆ្នាំមិត្តភាពវៀតណាម-ជប៉ុន ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ២០១៣៕

ជប៉ុនប្រគល់គ្រឿងឥស្សរិយយសព្រះអាទិត្យរះថ្នាក់ទី ១  ជូនអតីតឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Gia Khiem - ảnh 1
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅ វៀតណាម តាងនាមព្រះមហាក្សត្រជប៉ុន បានប្រគល់គ្រឿងឥស្សរិយយស ព្រះអាទិត្យរះថ្នាក់ទី ១ ជូនអតីតឧបនាយករដ្ឋមន្ត្រីវៀតណាម និងជាអតីតរដ្ឋមន្ត្រី ការបរទេស លោក Pham Gia Khiem។
(Image: VOV online)

ប្រតិកម្មទៅវិញ

ផ្សេងៗ