ជប៉ុនរំលឹកខួបលើកទី ៧០ ទិវាបញ្ចប់សង្គ្រាមលោកទី ២


ជប៉ុនរំលឹកខួបលើកទី ៧០ ទិវាបញ្ចប់សង្គ្រាមលោកទី ២  - ảnh 1
ជប៉ុនរំលឹកខួបលើកទី ៧០ ទិវាបញ្ចប់សង្គ្រាមលោកទី ២ (Image: VNA)

(VOVworld) – ពិធីរំលឹកខួបលើកទី ៧០ ទិវាបញ្ចប់សង្គ្រាមលោកទី ២
ត្រូវបាន រៀបចំឡើងនៅជប៉ុននាថ្ងៃទី ១៥ សីហា។ ថ្លែងមតិនៅទីនេះ
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសង្កត់ធ្ងន់ថា៖ ជប៉ុនសន្យា
មិនធ្វើឲ្យគ្រោះមហន្ត រាយសង្គ្រាមនេះវិលត្រឡប់មកម្តងទៀតឡើយ
ព្រមទាំង កសាងអនាគតរបស់ជប៉ុនដើម្បីជំនាន់នាបច្ចុប្បន្នក៏ដូចជា
ជំនាន់ក្រោយៗ។ នាថ្ងៃទី ១៤ សីហា នាយករដ្ឋមន្ត្រី  Shinzo Abe ក៏បាន
មានសន្ទរកថានៅខុទ្ទកាល័យរដ្ឋាភិបាល ក្នុងនោះ លោកបានសម្តែង
ការសោកស្តាយសដ៏ជ្រាលជ្រៅហើយសុំទោសអំពីទង្វើមុននេះរបស់
រដ្ឋាភិបាលក្នុងសម័យកាលសង្គ្រាម។ ប៉ុន្តែ លោក Shinzo Abe មិននាំ
ចេញជាផ្លូវការពាក្យសុំទោសរបស់ខ្លួននៅឡើយ។ បណ្ដាប្រទេសជិត
ខាងដែលរងឥទ្ធិពលដ៏ធ្ងន់ធ្ងរដោយទាហាននិយមរបស់ជប៉ុនក្នុង
សង្គ្រាមលោកទី ២  ជាពិសេសគឺចិននិងកូរ៉េខាងត្បូងបានមានប្រតិកម្ម។
ប្រធានាធិបទីកូរ៉េខាងត្បូង លោកស្រី Park Geun Hye បានប្រកាសថា៖
បទសន្ទរកថារបស់នាយករដ្ឋមន្ត្រីជប៉ុនមិនឆ្លើយតប នឹងក្តីសង្ឃឹមរបស់
សេអ៊ូលទេ ព្រមទាំង អំពាវនាវឲ្យជប៉ុនបន្តមានសកម្មភាពស្មោះត្រង់
សំដៅទទួលបានទំនុកទុកចិត្តរបស់ប្រទេសជិតខាងនានា។ ក្នុងពេលនោះ
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី  Hua Chunying បានអំពាវនាវ
ឲ្យជប៉ុននាំចេញពាក្យសុំទោសស្មោះត្រង់នូវទង្វើនាអតីតកាល ផងដែរ។
នាថ្ងៃទី ១៤ សីហា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បាន
សង្ឃឹមថា៖ ប្រទេសទាក់ទិននានាអាចដោះស្រាយបញ្ហាកសាងខឿន
សន្តិភាពនិងភាពសម្បូររុងរឿងក្នុងតំបន់។ ក្នុងពេលនោះ សេតវិមាន
ចេញផ្សាយសេចក្តីថ្លែងការគាំទ្របទសន្ទរកថារបស់នាយករដ្ឋមន្ត្រី
ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ