ជ័យជំនះ DIEN BIEN PHU សញ្ញាក្រហមដ៏ភ្លឺស្វាងក្នុងប្រវត្តិសាស្ត្រកសាងនិងការពារមាតុប្រទេសរបស់វៀតណាម

(VOV)_នាព្រឹកថ្ងៃទី ៧ ឧសភា នៅទីក្រុង​ Dien Bien Phu ខេត្ត Dien Bien បានប្រ ព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០​នៃទិវាជ័យ​ជំនះ ​Dien Bien Phu(ថ្ងៃទី ៧
 ឧសភា  ឆ្នាំ ១៩៥៤-ថ្ងៃទី ៧ ឧសភា ឆ្នាំ ២០១៤)​ដ៏មហោឡារឹក​។ ចូលរួមពិធីនេះមាន អគ្គលេខាបក្សកម្មុយនីស្ត​វៀតណាម​លោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាម
 លោក Truong Tan Sang និងបណ្ដាថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា 
គណកម្មាធិការ​មជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម ដំណាងរដ្ឋាភិបាលឡាវ កម្ពុជា
មិចស៊ីក  អង្គការអន្តរជាតិ និងប្រជាជនជាច្រើនកុះករ បានចូលរួមពិធីនេះ។​

          ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន​រំលឹក ឡើងវិញរាល់អនុស្សាវរីយ៍ដ៏អង់អាចក្លាហាន ដំណាក់កាលសំខាន់ៗក្នុងយុទ្ធនាការ
 Dien Bien Phu និងអះអាងថា៖ ជ័យជំនះ Dien Bien Phu ជាសញ្ញាក្រហមដ៏ភ្លឺស្វាង  ក្នុងប្រវត្តិសាស្ត្រកសាងនិងការពារប្រទេសជាតិ​របស់វៀតណាម។ 

          “ជ័យជំនះ Dien Bien Phu ជាបទចម្រៀងវីរភាពជាអមតះមួយ ​ចាប់​ផ្តើម​ពី​ប្រពៃ ណីប្រវត្តិសាស្ត្រដ៏ភ្លឺស្វាង​របស់ប្រទេសជាតិ ក្រោម​ការដឹកនាំរបស់​បក្សកម្មុយនីស្ត វៀតណាម និងលោកប្រធានហូជីមិញ ពីកម្លាំងនៃផែន​មហាសាមគ្គីភាពរបស់ប្រជា
ជនទាំងមូល  និងសុឆ័ន្ទះប្រយុទ្ធដើម្បីឯករាជ្យ សេរីភាពរបស់មាតុប្រទេស របស់ប្រ
ជាជន  និងរបស់កងទ័ពវៀតណាម។ ​ ជ័យជំនះ Dien Bien Phu បានបំផ្លាញ់ចោល គំនិតឈ្លានពានរបស់​អាណានិគមនិយម បង្គំអោយរដ្ឋាភិបាលបារាំងត្រូវ ចុះហត្ថ លេខាលើសន្ធិសញ្ញា Geneve បញ្ចប់សង្គ្រាម​ សន្យាគោរព​ឯករាជ្យ អធិបតេយ្យភាព  បូរណភាពដែនដីរបស់វៀតណាម។ ទន្ទឹមនឹងនោះ ក៏ត្រូវទទួលស្គាល់ខឿន​ឯក រាជ្យរបស់ឡាវនិងកម្ពុជា ដកទ័ពចេញពីប្រទេសឥណ្ឌូចិនចំនួន៣។ ​ជ័យជំនះ Dien
Bien Phu ជាជ័យជំនះរបស់ចំណងសាមគ្គីភាព ​ស្មោះ​ត្រង់​មុនក៏ដូចជាក្រោយរបស់
វៀតណាម-ឡាវនិងកម្ពុជា។”

          ប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ថា៖ក្រោយរយៈពេល៣០ឆ្នាំអនុវត្ត ការផ្លាស់ ប្តូរ លើគ្រប់វិស័យ ដោយបក្សកម្មុយនីស្តវៀតណាមបំផុសឡើង និងដឹកនាំ វៀតណាម
ដណ្ដើមបានសមិទ្ធិផលធំធេងជាច្រើន រក្សាបានស្ថិរភាពនយោបាយសង្គម រួចផុត
ពីស្ថានភាពប្រទេសក្រីក្រ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។ ប្រធានរដ្ឋ
Truong Tan Sang បានអះអាងថា៖     

           “អនុវត្តន៍មេរៀនបទពិសោធរបស់ជ័យជំនះ Dien Bien Phu  អំពីការពង្រីក
កម្លាំងពលំជាតិដោយផ្សាភ្ជាប់ជាមួយកម្លាំងពលំនៃសម័យកាលក្នុងកិច្ចការផ្លាស់
ប្តូរថ្មី យើងត្រូវបន្តការអនុវត្តន៍មុនក៏ដូចជាក្រោយ គោលមាគ៌ាកិច្ចការបរទេស
ឯករាជ្យ ម្ចាស់ការ សហប្រតិបត្តិការនិងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព”។

        តាងនាមអតីតយុទ្ធជនរាប់ពាន់នាក់ក្នុងយុទ្ធនាការ Dien Bien Phu វរៈ
សេនីយ៍ឯកនិងជាវីរៈជនកងកម្លាំង ប្រដាប់អាវុធ Phung Van Khầu បានអះអាងថា៖

        “យើងខ្ញុំជឿជាក់និងមានបំណងថា ជំនាន់វ័យក្មេងវៀតណាមជានិច្ចកាល មាន
មោទនភាព ចងចាំនិងពង្រីកប្រពៃណីរបស់ប្រជាជាតិវៀតណាម និងស្មារតី ជ័យ
ជំនះ Dien Bien Phu ហ៊ានគិត​ ហ៊ានធ្វើ សកម្មច្នៃប្រឌិតនិងបង្កើតឡើងស្នាដៃថ្មី
ក្នុងបុព្វ ហេតុកសាងនិងការពារមាតុប្រទេសវៀតណាម”

       
         កម្មវិធីព្យុយាត្រានៃពិធីរំលឹកអនុស្សាវរីយ៍នេះចាប់ផ្តើម          

ដើរជួរមុខគឺក្រុមលើកសញ្ញាជាតិដោយមានយុវជន យុវនារីចំនួន៥៤នាក់ ក្នុង សំលៀកបំពាក់បណ្តាជនជាតិបានធ្វើព្យុយាត្រាឆ្លងកាត់វេទិកា។ សញ្ញាជាតិត្រូវ
បាន ដាក់លើនិមិត្តរូបនាគសក្តិសិទ្ធដែលកំពុងហោះឡើង សម្តែងសុឆន្ទះនិង
បំណង ប្រាថ្នារបស់ប្រជាជនវៀតណាម។ ចូលរួមការធ្វើព្យុយាត្រានេះ នៅមាន
តំណាង របស់ប្រជាជនគ្រប់ជាន់ថ្នាក់ បងប្អូនជនរួមជាតិលើទូទាំងប្រទេសវៀត
ណាមជា ច្រើនកុះករទៀតផង។

        មុននោះនាម៉ោង៦ព្រឹកថ្ងៃទី៧ឧសភា គណៈប្រតិភូជាថ្នាក់ដឹកនាំបក្ស រដ្ឋ
សភា រដ្ឋ រដ្ឋាផិបាល និងមជ្ឈឹមរណស្សិរមាតុភូមិវៀតណាម ដឹកនាំដោយអគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក​Nguyen Phu Trong រួមទាំងភ្ញៀវអន្តរជាតិ បានអញ្ជើញមកអុធធូបរំលឹកវិញ្ញាណក័្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធ
ជនពលីទូល A1 ទីក្រុង​Dien Bien Phu ខេត្ត​ Dien Bien៕



ជ័យជំនះ DIEN BIEN PHU សញ្ញាក្រហមដ៏ភ្លឺស្វាងក្នុងប្រវត្តិសាស្ត្រកសាងនិងការពារមាតុប្រទេសរបស់វៀតណាម - ảnh 1
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu(TTXVN)

ប្រតិកម្មទៅវិញ

ផ្សេងៗ