ជ័យជំនះប្រវត្តិសាស្ត្រថ្ងៃទី៣០មេសាជាជ័យជំនះរបស់ប្រជាជនឡាវនិងកម្ពុជា

ជ័យជំនះប្រវត្តិសាស្ត្រថ្ងៃទី៣០មេសាជាជ័យជំនះរបស់ប្រជាជនឡាវនិងកម្ពុជា - ảnh 1
អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋឡាវ លោក Bunnhang Vorachit

(VOV)_នារសៀលថ្ងៃទី២៩ មេសា នៅទីក្រុងហូជីមិញ អនុប្រធានរដ្ឋវៀតណាម
 លោកស្រី Nguyen Thi Doan បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋឡាវ ​លោក
 Bunnhang Vorachit ប្រធានគណៈប្រតិភូជាន់ខ្ពស់ឡាវដែល ​មកចូលរួម​ពិធីរំលឹក
ខួបអនុស្សាវរីយ៍ លើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសវៀតណាម  ( ថ្ងៃទី ៣០ មេសា - ថ្ងៃទី៣០ មេសាឆ្នាំ២០១៥) ។ ​អនុប្រធានរដ្ឋ​ឡាវ​ លោក Bunnhang Vorachit បានវាយតំលៃខ្ពស់ចំពោះអត្ថន័យនៃជ័យជំនះប្រវត្តិ​សាស្ត្រ ទី៣០ មេសា 
និងចាត់ទុក នេះក៏គឺជាជ័យជំនះរបស់ប្រជាជនឡាវ និងប្រជាជនកម្ពុជា។ អនុប្រ
ធានរដ្ឋទាំងពីររូប ក៏បានឯកភាពវាយតំលៃខ្ពស់ ចំពោះ​ទំនាក់ទំនងមិត្តភាព ប្រពៃ
ណី សាមគ្គីភាពជាពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្សទាំង
ពីរ រដ្ឋទាំងពីរ រដ្ឋាភិបាលទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិង
ឡាវ កំពុងអភិវឌ្ឍន៍ខ្លាំងក្លាពី១ថ្ងៃទៅ១ថ្ងៃ ។ ភាគីទាំងពីរឯកភាពនឹងបន្តសហ
ការយ៉ាងស្អិតរមួតជាមួយប្រទេសអាស៊ានផ្សេងៗទៀត ដើម្បីកសាងសហគមន៍
អាស៊ាន នាចុងឆ្នាំ ២០១៥នេះ រួមចំណែកយ៉ាងសកម្មក្នុងសន្តិភាព ស្ថិរភាព កិច្ច
សហប្រ​តិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់។ លោកស្រី Nguyen Thi Doan បាន
អះអាង​ថា៖ ​វៀតណាមនឹងគាំទ្រ និងសហប្រតិបត្តិការយ៉ាងស្អិតរមួត ដើម្បីឡាវ
បំពេញ​តួនាទីជាប្រធានអាស៊ាននាឆ្នាំ ២០១៦ ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ