ជំរុញកិច្ចសហប្រតិបតិ្តការការជួយឧបត្ថម្ភនិងវិនិយោគរបស់ចក្រភពអង់គ្លេសចូលក្នុងទីក្រុងហូជីមិញ

ជំរុញកិច្ចសហប្រតិបតិ្តការការជួយឧបត្ថម្ភនិងវិនិយោគរបស់ចក្រភពអង់គ្លេសចូលក្នុងទីក្រុងហូជីមិញ - ảnh 1
(រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី១៦ វិច្ឆិកា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ហូជីមិញ ភាគខាងត្បូងវៀតណាមលោក Le Hoang Quan បានជួបសន្ទនាជាមួយ
ព្រះរាជបុត្រនៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង Andrew ដែល កំពុងអញ្ជើញ
មកបំពេញទស្សនកិច្ចនៅវៀតណាម។នៅទីនេះ លោក Le Hoang Quan មានគោល
បំណងថា ក្នុងថានៈនិងតួនាទីរបស់ខ្លួន ព្រះរាជបុត្រ Andrew នឹងបន្តយកចិត្តទុក
ដាក់ ឧទ្ទេសនាមយ៉ាងទូលំទូលាយអំពីទីក្រុងហូជីមិញជាមួយ ប្រជាជននិងអង្គ
ភាពអាជីវកម្មអង់គ្លេស សំដៅបង្កើនមការវិនិយោគ ធ្វើអាជីវកម្ម ដ៏យូរអង្វែងក៏ដូច
ជាំមកទេសចរណ៍រកឃើញទឹកដីមនុស្សវៀតណាម។រីឯព្រះរាជបុត្រ Andrew បាន
ឲ្យដឹងថា ក្រោយពីដំណើរទស្សនកិច្ចលើកនេះ អង់គ្លេសនឹង ពន្លឿនគំរោងការណ៍
ជាក់ស្ដែងនានាដើម្បីជួយឧបត្ថម្ភវៀតណាមក៏ដូចជាទីក្រុងហូជីមិញលើវិស័យជា
ច្រើន ជាពិសេសគឺវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា ឧស្សាហ កម្មឧបត្ថម្ភជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ