ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងរុស្ស៊ី

(VOVWORLD) -  នារសៀលថ្ងៃទី ១១ ខែមិថុនា លោកឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបាន ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយឧត្តមសេនីយ៍ Sergey Kuzhugetovich Shoygu រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី។

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងរុស្ស៊ី - ảnh 1លោកឧត្តមសេនីយ៍ ឯក Giang Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម

នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទនេះ ភាគីទាំងពីរបានអះអាងថា ជានិច្ចកាល តែងតែយកចិត្តទុក ដាក់ចំពោះប្រវត្តិសាស្រ្ត ទំ នាក់ទំនង នៃប្រទេសទាំងពីរ ក្នុងនោះមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការការពារជាតិ និងត្រៀមជាស្រេច រួមគ្នាពូនជ្រុំ ថែ រក្សារក្សានិងអភិវឌ្ឍន៍ ទំ នាក់ទំនងទាំងនោះ ក៏ដូច ជាបន្តរួមចំណែក សម្រាប់ចំណងមិត្តភាពជាប្រពៃណី ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។

ភាគីទាំងពីរបានឯកភាពអនុវត្តន៍ខ្លឹមសារសហប្រតិបត្តិការអាទិភាព ក្នុងពេលខាងមុខដូចជា៖ ការបណ្តុះបណ្តាល; ចូលរួមក្នុងសកម្មភាពពហុភាគីដោយក្រសួងការពារជាតិរុស្ស៊ីរៀបចំឡើង រួមមានសន្និសីទសន្តិសុខអន្តរជាតិម៉ូស្គូលើកទី ៩; មហោស្រពកីឡាយោធាអន្តរជាតិ; បង្ការប្រយុទ្ធប្រឆាំងកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម និងអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការយោធានៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ