ជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងបណ្ដាខេត្តនៅតំបន់ Tay Nguyen
(VOVWORLD) - សន្និសីទជំរុញការវិនិយោគដែលរៀបចំដោយទីក្រុងហូជីមិញ កាលពីខែមេសាឆ្នាំមុន បានជួយ ខេត្តចំនួន ៥ ក្នុងតំបន់ Tay Nguyen (រួមមាន Kon Tum, Gia Lai, Dak Lak, Dak Nong និង Lam Dong) ទាក់ទាញការវិនិយោគក្នុងគម្រោងចំនួន ៥៥៨ ដែលមានដើមទុន សរុបជាង ៣០០ ទ្រីលានដុង (ជិត ១២,៥ ពាន់លានដុល្លាអាមេរិក)។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Vo Van Hoan ថ្លែងមតិក្នុងសន្និសីទ។ (រូបថត៖ VGP)
|
សន្និសីទបុកសរបបឋមកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរវាងទីក្រុង
ហូជីមិញ ជាមួយបណ្ដាខេត្តនៅតំបន់ Tay Nguyen ឆ្នាំ ២០២៤ និងអនុវត្តន៍ ផែនការសហប្រតិបត្តិការឆ្នាំ ២០២៥ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ៣ ខែមករា នៅ ទីក្រុង Da Lat (ខេត្ត Lam Dong)។ ក្នុងឆ្នាំកន្លងទៅ រួមជាមួយនឹងការរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីជំរុញការ វិនិយោគ ពាណិជ្ជកម្ម តភ្ជាប់ពាណិជ្ជកម្ម ផ្សព្វផ្សាយកសក្តានុពល ប្រៀបខ្លាំង និង កសិផលប្រចាំមូលដ្ឋាននោះ សកម្មភាពសហប្រតិបត្តិការទ្វេភាគីរវាង ទីក្រុងហូជីមិញ និងខេត្តចំនួន ៥ ក្នុងតំបន់ Tay Nguyen ទទួលការផ្ដោតសំខាន់ជាបណ្តើរៗ។ ខ្លឹមសារ សហប្រតិបត្តិការជាង ២០ ត្រូវបានអនុវត្តន៍ក្នុងពេលដំណាលគ្នា។ ក្នុងនោះ សន្និសីទ ជំរុញការវិនិយោគដែលរៀបចំដោយទីក្រុងហូជីមិញ កាលពីខែមេសាឆ្នាំមុន បានជួយ ខេត្តចំនួន ៥ ក្នុងតំបន់ Tay Nguyen (រួមមាន Kon Tum, Gia Lai, Dak Lak, Dak Nong និង Lam Dong) ទាក់ទាញការវិនិយោគក្នុងគម្រោងចំនួន ៥៥៨ ដែលមានដើមទុន សរុបជាង ៣០០ ទ្រីលានដុង (ជិត ១២,៥ ពាន់លានដុល្លាអាមេរិក)។
សន្និសីទក៏បានចំណាយពេលវេលាជាច្រើនដើម្បីពិភាក្សា និងផ្លាស់ប្តូរខ្លឹមសារ ស្តីពីការវិនិយោគលើប្រព័ន្ធចែកចាយ ការអភិវឌ្ឍតំបន់វត្ថុធាតុដើមប្រកបដោយនិរន្តរ ភាព សុវត្ថិភាព និងសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម; ការកសាងខ្សែសង្វាក់តភ្ជាប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាកសិកម្ម បច្ចេកវិទ្យាខ្ពស់ រួមផ្សំជាមួយទេសចរណ៍ធម្មជាតិផងដែរ៕