សម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ នឹងធ្វើវិសោធនកម្មច្បាប់និងសេចក្តីសម្រេចនានា ដើម្បីបម្រើការបូកសរុបសេចក្តីសម្រេចចិត្តលេខ១៨
(VOVWORLD) - សម័យប្រជុំលើកទី៤១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកនាព្រឹកថ្ងៃទី៦ ខែមករា នៅវិមានរដ្ឋសភា (នៃទីក្រុងហាណូយ)។
អញ្ជើញថ្លែងមតិបើកសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានឲ្យដឹងថា បរិមាណការងារនីតិបញ្ញត្តិនៅឆ្នាំនេះ មានច្រើន ប៉ុន្តែអាទិភាពកំពូលក្នុងត្រីមាសទី១ គឺផ្តោតសំខាន់លើការរៀបចំសម័យប្រជុំវិសាមញ្ញរដ្ឋសភាលើកទី៩ នីតិកាលទី ១៥ ដែលគ្រោងនឹងបើកនៅចុងខែកុម្ភៈ ដើម្បីធ្វើវិសោធនកម្មច្បាប់ និងសេចក្តីសម្រេចនានា បម្រើការងារបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ ស្តីពីការបង្រួមក្បាលម៉ាស៊ីនឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព។ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ “យើងត្រូវតែផ្តោតសំខាន់ ប្រមូលកម្លាំងសម្រាប់សម័យប្រជុំវិសាមញ្ញនៅចុងខែកុម្ភៈ។ សម័យប្រជុំនេះរដ្ឋសភានឹងមិនរាប់បញ្ចូលពេលវេលាទេ ប៉ុន្តែនឹងគណនាពីរបៀបបង្ហើយការងារ តាមរយៈការធ្វើវិសោធនកម្មច្បាប់ និងសេចក្តីសម្រេចរបស់រដ្ឋសភា បម្រើការបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ ស្តីពីការបង្រួមក្បាលម៉ាស៊ីនឲ្យដំណើរការប្រកបដោយប្រសិទ្ធ នាពេលខាងមុខ”។
នាព្រឹកមិញនេះ (៦ មករា) គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ផ្តល់យោបល់លើ សេចក្តីព្រាងសេចក្តីសម្រេចរួម ដែលរៀបរាប់លម្អិតអំពីការរៀបចំទំនាក់ទំនងអ្នកបោះឆ្នោតដោយតំណាងរដ្ឋសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន; ផ្តល់យោបល់លើការបកស្រាយ ការទទួល និងការពិនិត្យឡើងវិញនៃសេចក្តីព្រាងច្បាប់ស្តីពីឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល៕