ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង​ម៉ិកស៊ិក

(VOVWORLD) - ភាគីទាំងពីរសហការគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ក៏ដូចជាបញ្ហាអាទិភាពផ្សេងទៀតអំពីសន្តិសុខនៃតំបន់ទាំងពីរ។
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង​ម៉ិកស៊ិក - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាតាមអនឡាញជាមួយប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋម៉ិកស៊ិកលោកស្រី Olga Sanchez Cordero

នាយប់ថ្ងៃទី១៨ ខែកក្កដា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាតាមអនឡាញជាមួយប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋម៉ិកស៊ិកលោកស្រី Olga Sanchez Cordero។

នៅក្នុងជំនួបពិភាក្សានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភាម៉ិកស៊ិកបានចាត់ទុកថា រដ្ឋសភានៃប្រទេសទាំងពីរគប្បីជំរុញ ការលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សហគ្រាសនៃប្រទេសទាំងពីរជ្រៀតចូលទីផ្សារ និងទាញយកអត្ថប្រយោជន៍ពីការអនុគ្រោះនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលប្រទេសទាំងពីរជាប្រទេសហត្ថលេខី សមស្របនឹងប្រៀបខ្លាំង និងតម្រូវការរបស់ប្រទេសនីមួយៗ បង្កើតលក្ខខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ ភាគីទាំងពីរសហការគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ក៏ដូចជាបញ្ហាអាទិភាពផ្សេងទៀតអំពីសន្តិសុខនៃតំបន់ទាំងពីរ។ ម៉ិកស៊ិកត្រៀមខ្លួនជាស្រេចជំរុញការចរចាលើកិច្ចព្រមព្រៀងនានាស្តីពីវិស័យគយ និងការអប់រំ។

ប្រធានរដ្ឋសភាទាំងពីរបានអះអាងថា នារយៈពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភា គណៈកម្មាធិការជំនាញនានា និងក្រុមសមាជិកសភាមិត្តភាព ព្រមទាំង បង្កើនការផ្លាស់ប្តូរបទពិសោធន៍រវាងគណៈកម្មាធិការខាងការងារនីតិប្បញ្ញត្តិ ជាពិសេសគឺចំពោះបញ្ហាសកលដូចជា ការអភិវឌ្ឍប្រកបដោយចីរភាព ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល ការការពារសន្តិភាព និងសន្តិសុខពិភពលោក តំបន់ ពាណិជ្ជកម្មសេរីដោយផ្អែកលើច្បាប់។ ភាគីទាំងពីរបានឯកភាពគ្នារក្សាការពិគ្រោះយោបល់ ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅយន្តការសហប្រតិបត្តិការពហុភាគី វេទិកាសភាតំបន់ និងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ