ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ - អាស៊ាន

(VOVWORLD) -  នាថ្ងៃទី២៥ខែតុលា នៅទីក្រុងបែរឡាំង គណៈកម្មាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ប្រចាំក្រុងបែរឡាំង (BAC) បានប្រារព្ធទិវាអាស៊ាន។ ថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាល្លឺម៉ង់លោក Doan Xuan Hung ប្រធានគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងប៊ែរឡាំង បានរំលឹកឡើងវិញនូវសមិទ្ធផលរបស់អា ស៊ានក្នុងរយៈពេលកន្លះសតវត្សរ៍កន្លងមក ដែលនាំអាស៊ាន ក្លាយទៅជាសហគមន៍សាមគ្គី រឹងមាំ និងមានឋានៈកាន់តែខ្ពស់ទាំងក្នុងតំបន់និងលើពិភពលោក។

ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ - អាស៊ាន - ảnh 1

ឯកអគ្គរដ្ឋទូតវៀតណាមលោក Doan Xuan Hung បានស្នើដល់អាល្លឺម៉ង់សម្រេចការផ្តល់សច្ចាប័ននិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) យ៉ាងឆាប់ៗ និងអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីសិង្ហបុរី - សហភាពអឺរ៉ុប (EUSTA) ផងដែរ។

នៅចុងបញ្ចប់នៃពិធីនេះ ភ្ញៀវកិត្តយសត្រូវបានអញ្ជើញទស្សនានូវម្ហូបអាហារក៏ដូជជាការសម្តែងសិល្បៈរបស់បណ្តាប្រទេសជាសមាជិកអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ