ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងឥណ្ឌូនេស៊ីឲ្យកាន់តែស៊ីជំរៅនិងពេញលេញ

(VOVWORLD) - នាថ្ងៃទី១៧ មេសា នៅទីក្រុងហាណូយ រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត ណាម និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំលើកទី៣គណៈកម្មការសហប្រតិបតិ្តការទ្វេភាគីវៀតណាម-ឥណ្ឌូនេស៊ី។ 
ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងឥណ្ឌូនេស៊ីឲ្យកាន់តែស៊ីជំរៅនិងពេញលេញ - ảnh 1 រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរផ្លាស់ប្ដូរឯកសារសហប្រតិបតិ្តការ

នៅកិច្ចប្រជុំលើកនេះ ភាគីទាំងពីរបានឯកភាពលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ឲ្យបានខ្លាំងក្លាថែមទៀត។ លើវិស័យនយោបាយ ភាគីទាំងពីរបានឯកភាពបង្កើនការរៀបចំដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់ជាន់ថ្នាក់និងគ្រប់កាណាល់។ អំពីសេដ្ឋកិច្ច ភាគីទាំងពីរនឹងដំណើរការចរចាយ៉ាងសកម្ម ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងក្រសួងឧស្សាហពាណិជ្ជកម្មទាំងពីរ ជួយឧបត្ថម្ភគ្នាធានាសន្តិសុខស្បៀងអាហារ និងជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យកសិ រុក្ខកម្ម និងនេសាទ។

        លើវិស័យសន្តិសុខការពារជាតិ ប្រទេសទាំងពីរបានយល់ស្របគ្នាអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្ដីថ្លែងការណ៍ស្ដីពីទស្សនៈវិស័យរួមក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរក្នុងដំណាក់កាលពីឆ្នាំ២០១៧ដល់ឆ្នាំ២០២២។ ភាគីទាំងពីរយល់ស្របគ្នាលើការដោះស្រាយអ្នកនេសាទនិងនាវានេសាទរបស់ប្រទេសនេះដែលធ្វើការនេសាទក្នុងតំបន់ដែនសមុទ្ររបស់ប្រទេសនោះ ឲ្យបានសមស្របនឹងច្បាប់នៃប្រទេសនីមួយៗ ដោយឈរលើស្មារតីមនុស្សធម៌និងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

        ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានឲ្យដឹងថា៖

        “វៀតណាមវាយតំលៃខ្ពស់ចំពោះការគាំទ្រនិងកិច្ចសហការយ៉ាងស្អិតរមួតរបស់ឥណ្ឌូនេស៊ីក្នុងឆ្នាំដែលវៀតណាមជាប្រទេសម្ចាស់ផ្ទះ APEC ២០១៧។ យើងខ្ញុំក៏បានពិភាក្សាអំពីវិធានការសំដៅរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍និងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអ.ស.បស្ដីពីច្បាប់ សមុទ្រឆ្នាំ១៩៨២។ ភាគីទាំងពីរក៏សង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការអនុវត្តឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់កសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យមានចរិតលក្ខណៈជាក់ស្ដែង ប្រសិទ្ធភាពនិងនីត្យានុកូលភាព”។

        រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi ឲ្យដឹងថា ក្រសួងនេះនឹងជំរុញឲ្យស្ថាប័នមានសមត្ថកិច្ចនៅឥណ្ឌូនេស៊ីបើកទូលាយការនាំចូលផ្លៃឈើស្រស់មួយចំនួនប្រភេទពីវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ