ដាក់បញ្ជូលខ្លឹមសារសិទ្ធិមនុស្សទៅក្នុងកម្មវិធីអប់រំជាតិ

(VOVWORLD) - នៅក្នុងសន្និសីទ ប្រតិភូបានសង្កត់ធ្ងន់ថា៖ ការអប់រំសិទ្ធិមនុស្សដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងសង្គម ជួយទប់ស្កាត់ និងកាត់បន្ថយការរំលោភបំពានលើសិទ្ធមនុស្ស។
ដាក់បញ្ជូលខ្លឹមសារសិទ្ធិមនុស្សទៅក្នុងកម្មវិធីអប់រំជាតិ - ảnh 1សន្និសីទទូទាំងប្រទេសស្ដីពីការអនុវត្តសារាចរលេខ ៣៤ របស់លោកនាយករដ្ឋមន្ត្រីវៀតណាម (រូបថត៖ VNA)

នារសៀលថ្ងៃទី ១៩ តុលា នៅទីក្រុងហាណូយ វិទ្យាស្ថាននយោបាយជាតិហូជីមិញបានរៀបចំសន្និសីទទូទាំងប្រទេសស្ដីពីការអនុវត្តសារាចរលេខ ៣៤ របស់លោកនាយករដ្ឋមន្ត្រីវៀតណាមស្ដីពីការបង្កើនការអនុវត្តគម្រោងដាក់បញ្ជូលខ្លឹមសារសិទ្ធិមនុស្សទៅក្នុងកម្មវិធីអប់រំក្នុងប្រព័ន្ធអប់រំជាតិ។

នៅក្នុងសន្និសីទ ប្រតិភូបានសង្កត់ធ្ងន់ថា៖ ការអប់រំសិទ្ធិមនុស្សដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងសង្គម ជួយទប់ស្កាត់ និងកាត់បន្ថយការរំលោភបំពានលើសិទ្ធមនុស្ស។ លោកបណ្ឌិត Pham Nhu Nghe អនុប្រធាននាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមមានប្រសាសន៍ថា៖

“គោលដៅគឺ ដល់ឆ្នាំ២០២៥ ពេលសិក្សាទាំងអស់អំពីការអប់រំសិទ្ធិមនុស្សគឺសុទ្ធតែមានឯកសារផ្លូវការដើម្បីអនុវត្តន៍ក្នុងប្រព័ន្ធអប់រំជាតិ។ នៅពេលនោះ គ្រឹះស្ថានអប់រំចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ឧត្តមសិក្សា មានកម្មវិធីបណ្តុះបណ្តាលជាផ្លូវការ។ គ្រូបង្រៀនគ្រប់កម្រិតក៏ត្រូវបានបំពាក់បំប៉នអំពីជំនាញ ក៏ដូចជាវិធីសាស្រ្តបង្រៀន ហើយជាពិសេសសិស្សានុសិស្ស និងនិស្សិតចាប់ពីថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា ចំណេះទូទៅ រហូតដល់ការអប់រំនៅសាកលវិទ្យាល័យគឺសុទ្ធតែត្រូវបានបង្រៀនចំណេះដឹង និងជំនាញអំពីសិទ្ធមនុស្ស ហើយតាមនោះជួយសង្គមកាន់តែល្អប្រសើរជាងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ