ដាក់ពង្រាយប្រើប្រាស់កម្មវិធី VneID ឲ្យក្លាយជាឧបករណ៍ឌីជីថលថ្នាក់ជាតិសម្រាប់បម្រើប្រជាពលរដ្ឋនិងអាជីវកម្ម
(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអនុវត្តកម្មវិធីនេះបានបង្ហាញពីស្មារតីសាមគ្គីភាពនិងឯកភាព; កិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជន។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញជាអធិបតីក្នុងសន្និសីទ (រូបថត៖ ឡៃហ័រ/VOV) |
នារសៀលថ្ងៃទី១៨ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញដឹកនាំសន្និសីទបូកសរុបរយៈពេល ៥ឆ្នាំ នៃការអនុវត្តន៍កម្មវិធីកែទម្រង់រដ្ឋបាល ដំណាក់កាល ២០២១-២០២៥ បូករសុបរយៈពេល ៤ ឆ្នាំនៃការដាក់ពង្រាយអនុវត្តន៍ គម្រោងលេខ ០៦ ស្តីពី "ការអភិវឌ្ឍកម្មវិធីទិន្នន័យប្រជាជន កំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមអេឡិចត្រូនិក ដើម្បីបម្រើដល់ការផ្លាស់ប្តូរឌីជីថលជាតិ ដំណាក់កាល ២០២២-២០២៥" និងពិនិត្យឡើងវិញនូវការអនុវត្តរយៈពេល ១ ឆ្នាំនៃសេចក្តីសម្រេចលេខ ៥៧ ស្តីពីការទម្លាយភាពជឿនលឿនក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិរបស់ការិយាល័យនយោបាយ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងមតិបើកសន្និសីទ (រូបថត៖ ឡៃហ័រ/VOV) |
អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអនុវត្តកម្មវិធីនេះបានបង្ហាញពីស្មារតីសាមគ្គីភាពនិងឯកភាព; កិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជន។ ទាក់ទងនឹងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យចាត់តាំងភារកិច្ចដល់សហគ្រាស អង្គការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍ផលិតផលបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ។ ទាក់ទងនឹងការផ្លាស់ប្តូរឌីជីថលជាតិ និងការអនុវត្តគម្រោង ០៦ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ "ក្រសួង វិស័យ និងមូលដ្ឋាននានា ត្រូវសម្របសម្រួលជាបន្ទាន់ជាមួយក្រសួងនគរបាល ដើម្បីចុះឈ្មោះ និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ នៅមជ្ឈមណ្ឌលទិន្នន័យជាតិ។ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ពង្រីកការគ្របដណ្តប់អ៊ីនធឺណិតល្បឿនលឿន 5G អ៊ីនធឺណិតផ្កាយរណប Starlink និងរៀបចំផែនការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងថាមពលបៃតងសម្រាប់មជ្ឈមណ្ឌលទិន្នន័យ។ ជំរុញការពិនិត្យ និងចាត់ថ្នាក់ទិន្នន័យ កសាងផែនទីបង្ហាញផ្លូវសម្រាប់បំពេញ និងដាក់ឱ្យប្រើប្រាស់មូលដ្ឋានទិន្នន័យភ្លាមៗ ជាពិសេសមូលដ្ឋានទិន្នន័យសំខាន់ៗចំនួន ១២។ ក្រសួងនគរបាលគួរតែដាក់ពង្រាយកម្មវិធី VNeID ជាបន្ទាន់ ឲ្យក្លាយជាឧបករណ៍ ឌីជីថលជាតិសម្រាប់បម្រើប្រជាពលរដ្ឋ និងអាជីវកម្ម"។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញទស្សនាស្តង់តាំងពិព័រណ៍នៅក្នុងសន្និសីទ (រូបថត៖ ឡៃហ័រ/VOV) |
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួង វិស័យ និងមូលដ្ឋាននានា ពិនិត្យឡើងវិញ និងធ្វើឱ្យនីតិវិធីរដ្ឋបាលមានលក្ខណៈស្តង់ដារទូទាំងប្រទេស។ បន្តលើកកម្ពស់ការបណ្តុះបណ្តាលតាមអ៊ីនធឺណិតនៅលើវេទិកា “អក្ខរកម្មឌីជី ថល សម្រាប់ប្រជាជនទាំងមូល”៕