សភាអាមេរិកអនុម័តការបញ្ចប់ទណ្ឌកម្មជាអចិន្ត្រៃយ៍ប្រឆាំងនឹងប្រទេសស៊ីរី

(VOVWORLD) - សភាអាមេរិកនាថ្ងៃទី ១៧ ខែធ្នូ បានអនុម័តការលុបចោលក្រមច្បាប់ Caesar Act ឆ្នាំ ២០១៩ ដែលបញ្ចប់ទណ្ឌកម្មជាអចិន្ត្រៃយ៍លើប្រទេសស៊ីរីក្រោមការដឹកនាំរបស់អតីតប្រធានា ធិបតី Bashar al-Assad។ សេចក្តីព្រាងច្បាប់នេះពីមុនត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ហើយត្រូវបានគេរំពឹងថា នឹងត្រូវបាន ប្រធានា ធិបតី Donald Trump ចុះហត្ថលេខាឱ្យចូលជាច្បាប់ធរមាន។

ការបញ្ចប់ទណ្ឌកម្មជាអចិន្ត្រៃយ៍ប្រឆាំងនឹងប្រទេសស៊ីរីបានទទួលការគាំទ្រយ៉ាងទូលំទូលាយពីគណបក្សទាំងពីរនៅក្នុងសភាអាមេរិក។ សមាជិកព្រឹទ្ធ សភា Jeanne Shaheen ដែលជាសមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ បានពិពណ៌នាថានេះជា "ជំហានដ៏សំខាន់" ដើម្បីផ្តល់ឱកាសពិតប្រាកដដល់ប្រជាជនស៊ីរីក្នុងការកសាងប្រទេសរបស់ពួកគេឡើងវិញ។

ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តនេះ រដ្ឋាភិបាលស៊ីរីបានចាត់ទុកថា នេះជាចំណុចរបត់ដ៏សំខាន់មួយ។ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani បានថ្លែងអំណរគុណដល់ព្រឹទ្ធសភាសហរដ្ឋអាមេរិកចំពោះការគាំទ្រប្រជាជនស៊ីរី និងបោះឆ្នោតលុបចោលក្រមច្បាប់ Caesar  ដោយនិយាយថា ចលនានេះ "បើកផ្លូវថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងស៊ីរី និងសហគមន៍អន្តរជាតិ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ