ដំណើរក្រហមឆ្នាំ២០១៨បញ្ចប់ប្រកបដោយជោគជ័យជាមួយនឹងការផ្លាស់ប្តូរថ្មីជាច្រើន

(VOVWORLD) -ក្នុងរយៈពេល ១ ខែ (ចាប់ពីថ្ងៃទី ១៣ ខែមិថុនាដល់ថ្ងៃទី ១៤ កក្កដា) ដំណើរ ក្រហមឆ្នាំ ២០១៨ បានធ្វើដំណើរឆ្លងកាត់ខេត្ត ទីក្រុង ចំនួន ២៦នៅ ទូទាំង ប្រទេសវៀតណាមរួមទាំងរៀបចំពិធីបរិច្ចាគឈាមធំចំនួន ៤៤ លើក និងពិធី បរិច្ចាគឈាមជួយជ្រោមជ្រែងចំនួន ៥៦ លើក ដោយទាក់ទាញមនុស្សរាប់ ពាន់នាក់បានចូលរួមហើយទទួលបានឈាមចំនួនជាង ៤២០០០ ឯកតា។
ដំណើរក្រហមឆ្នាំ២០១៨បញ្ចប់ប្រកបដោយជោគជ័យជាមួយនឹងការផ្លាស់ប្តូរថ្មីជាច្រើន - ảnh 1 ដំណើរក្រហមឆ្នាំ២០១៨បញ្ចប់ប្រកបដោយជោគជ័យជាមួយនឹងការផ្លាស់ប្តូរថ្មីជាច្រើន

ដំណើរក្រហមឆ្នាំ ២០១៨ ត្រូវបានរៀបចំឡើងដោយមានលក្ខណៈពិសេសថ្មី ជាច្រើនបើធៀបទៅនឹងឆ្នាំទៅមិញ ដូចជាពេលវេលារៀបចំលឿនជាង១ខែ ប្រមូលផ្តុំអ្នកស្ម័គ្រចិត្តរាប់រយនាក់នៅតំបន់មូលដ្ឋានមកចូលរួមកម្មវិធី និងមានការហ្វឹកហាត់និងអនុវត្តកាក់ចាក់បញ្ចូលឈាមផ្ទុកបម្រុងដ៏ធំក្នុងករណី ឧប្បត្តិហេតុគ្រោះមហន្តរាយអាចកើតមានឡើងជាដើម។

រហូតមកដល់ពេលនេះយុទ្ធនាការបំផុសចលនាបរិច្ចាគឈាមឆ្លងកាត់ប្រទេស វៀតណាម - ដំណើរក្រហមជាមួយសារតភ្ជាប់ដំណក់ឈាមវៀតណាមបាន បំពេញបេសកកម្មរបស់ខ្លួនជោគជ័យក្នុងការផ្សព្វផ្សាយរៀបចំការបរិច្ចាគឈាម ជំនះពុះពារលើស្ថានភាពកង្វះឈាមនៅរដូវក្តៅនិងលើកកំពស់ការយល់ដឹង របស់ប្រជាជនអំពីជំងឺរលាមិនកកឈាមតាំងពីកំណើតនៅតាមបណ្តាខេត្ត ទីក្រុង ជាច្រើនទូទាំងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ