អគ្គលេខាបក្ស លោក តូ ឡឹម ៖ ប្តេជ្ញាអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ

(VOVWORLD) - នាព្រឹកថ្ងៃទី១ ខែមេសា នៅទីស្នាក់ការមជ្ឈិមបក្ស ក្នុងទីក្រុងហាណូយ ការិយាល័យនយោបាយ និងគណៈលេខាបានរៀបចំសន្និសីទស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ អគ្គលេខាបក្ស លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានអញ្ជើញចូលរួមសន្និសីទ។
អគ្គលេខាបក្ស លោក តូ ឡឹម ៖ ប្តេជ្ញាអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ - ảnh 1ទិដ្ឋភាពនៃសន្និសីទស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ រូបថត៖ VOV

ថ្លែងនៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានមានប្រសាសន៍ថា ការសិក្សាលើប្រធានបទវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ គឺជាផ្នែកមួយនៃផែនការនិងកម្មវិធីការងាររបស់ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន។ នេះគឺជាសកម្មភាពជាក់លាក់ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្ត ស្តីពីការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ (សេចក្តីសម្រេចចិត្តលេខ ៥៧) របស់ការិយាល័យនយោបាយ។ យោងតាមលោកអគ្គលេខាបក្ស ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ គឺជាជម្រើសចាំបាច់ ជាមធ្យោបាយតែមួយគត់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឆ្លើយតបនឹងតម្រូវការកាន់តែកើនឡើងរបស់ប្រជាជន៖ “ខ្ញុំគិតថា មានគោលដៅសំខាន់ចំនួនពីរដែលយើងត្រូវកំណត់គឺ៖ អភិបាលកិច្ចសង្គមកាន់តែប្រសើរ និងទីពីរគឺការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីបង្កើតផលិតភាពការងារ និងបង្កើតឡើងទ្រព្យសម្បត្តិកាន់តែច្រើន”។

អគ្គលេខាបក្ស លោក តូ ឡឹម ៖ ប្តេជ្ញាអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ - ảnh 2លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំសន្និសីទ។ រូបថត៖ VNA

លោកអគ្គលេខាបក្សបានចាត់ឱ្យគណៈកម្មាធិការបក្សនៃរដ្ឋាភិបាល និងការិយាល័យមជ្ឈិមបក្ស ភ្នាក់ងារអចិន្ត្រៃយ៍នៃគណៈកម្មការដឹកនាំមជ្ឈិមទទួលបន្ទុកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដើម្បីស្រូបយកមតិទាំងអស់របស់សមាជិកការិយាល័យនយោបាយ និងគណៈលេខា ដើម្បីបំពេញបន្ថែមនិងសុក្រឹត្យរបាយការណ៍សម្រាប់សន្និសីទមជ្ឈិមលើកទី ១១ នាពេលខាងមុខ ដែលក្នុងនោះត្រូវយកចិត្តទុកដាក់ជាពិសេសក្នុងការធ្វើបច្ចុប្បន្នភាពនិន្នាការថ្មីនៅលើពិភពលោក អំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ កំណត់បញ្ហាជាក់លាក់និងស្នើរដំណោះស្រាយ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ទិភាពនូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ