ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនៅវៀតណាម៖ កម្លាំងជំរុញដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មី

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នាយក រដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong និងលោកជំទាវនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែសីហា។ 

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនៅវៀតណាម៖ កម្លាំងជំរុញដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីសិង្ហបុរី
លោក Lee Hsien Loong ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីនៅខែមីនាឆ្នាំ២០២៣។ (រូបថត៖ VOV)
ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថា នឹងបង្កើតកម្លាំងជំរុញដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មី។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក Mai Phuoc Dung បានអះអាង ដូច្នេះក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម។
យោងតាមលោកឯកអគ្គរដ្ឋទូត Mai Phuoc Dung នេះគឺជាដំណើរទស្សនកិច្ច លើកទី ៥ របស់លោក Lee Hsien Loong មកកាន់ប្រទេសវៀតណាម ក្នុងឋានៈជា នាយករដ្ឋមន្ត្រី ដែលបង្ហាញពីភាពស្និទ្ធស្នាល រវាងសិង្ហបុរីនិងវៀតណាម និងលោក នាយករដ្ឋមន្ត្រី Lee Hsien Loong ផ្ទាល់ជាមួយវៀតណាម។ សិង្ហបុរីកំណត់វៀតណាម ជាដៃគូសំខាន់ជាពិសេស។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ រួមជាមួយនឹង សកម្មភាពការទូតផ្លូវការ លោកនាយករដ្ឋមន្ត្រី Lee Hsien Loong ក៏នឹងចូលរួមសកម្ម ភាពសំខាន់ៗជាច្រើនទៀតផងដែរ។ ប្រទេសទាំងពីរគ្រោងនឹងចុះហត្ថលេខាលើ ឯកសារសហប្រតិបត្តិការសំខាន់ៗ ដែលធ្វើជាមូលដ្ឋានគ្រឹះក្នុងការពង្រឹង និងជំរុញ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីឲ្យបន្តអភិវឌ្ឍន៍យ៉ាងរឹងមាំ ស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់ និងលើ ពិភពលោក។ លើឆាកអន្តរជាតិ តាមលោកឯកអគ្គរដ្ឋទូត Mai Phuoc Dung វៀតណាម និង សិង្ហបុរីត្រូវការបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនូវគោលជំហរ និងគាំទ្រគ្នាទៅវិញទៅ មកលើបញ្ហាសំខាន់ៗ ស្របតាមផលប្រយោជន៍របស់ភាគីនីមួយៗ។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនៅវៀតណាម៖ កម្លាំងជំរុញដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មី - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក Mai Phuoc Dung។ (រូបថត៖ VOV)
នៅលើមាត្រដ្ឋានសកលលោក ប្រទេសទាំងពីរគឺជាសមាជិកដ៏សកម្មក្នុងយន្តការនានារបស់អង្គការ សហប្រជាជាតិ ហើយចាំបាច់ត្រូវសម្របសម្រួលយ៉ាងសកម្មក្នុងបញ្ហាអន្តរជាតិ។ វៀតណាម និងសិង្ហបុរីអាចផ្តោតលើការសម្របសម្រួលក្នុងខ្លឹមសារជាមូលដ្ឋាន មួយចំនួនក្នុងយន្តការពហុភាគី ដូចជា៖ បញ្ជាក់តួនាទីកំពូលនៃច្បាប់អន្តរជាតិក្នុងការ កសាងសណ្តាប់ធ្នាប់តំបន់ និងអន្តរជាតិ; ខិតខំធានាឯកភាព និងមជ្ឈភាពរបស់ អាស៊ានក្នុងបញ្ហាសន្តិសុខក្នុងតំបន់; រួមចំណែកក្នុងការកំណត់រូបរាងនៃយន្តការ សហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ