English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

13°C - 17°C

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមទៅប្រទេសជប៉ុន ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀតនូវ​ទំនាក់ទំនងរវាងស្ថាប័ន​នីតិបញ្ញត្តិ​ទាំងពីរ​

(VOVWORLD) - ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែធ្នូ បានរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមករវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរ។ នេះជាអត្ថធិប្បាយរបស់សមាជិកសភាជប៉ុន លោក Soramoto Seiki ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន VOV ប្រចាំនៅជប៉ុន។

យោងតាមសមាជិកសភា លោក Soramoto Seiki ការជួបប្រាស្រ័យរវាងប្រជាជនជប៉ុន និងប្រជាជនវៀតណាមកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុតតាំងពីមុនមក។ ក្នុងបរិបទនោះ រដ្ឋសភានៃប្រទេសទាំងពីរក៏បានបន្តរឹតបន្តឹង និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធរវាងបណ្តាសមាជិកសភានៃប្រទេសទាំងពីរ។ 

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមទៅប្រទេសជប៉ុន ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀតនូវ​ទំនាក់ទំនងរវាងស្ថាប័ន​នីតិបញ្ញត្តិ​ទាំងពីរ​ - ảnh 1សមាជិកសភាជប៉ុន លោក Soramoto Seiki ។ រូបថត៖ Xuân Giao/TTXVN

“ការរួមវិភាគទានរបស់រដ្ឋសភានៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីគឺធំធេងនិងសំខាន់ណាស់ ទាក់ទិននឹងរបប គោលនយោបាយ និងសកម្មភាពជាក់លាក់។ នាពេលអនាគត ពីទិដ្ឋភាពនិងវិស័យជាច្រើននឹងបន្តខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការនិងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត។ បណ្តាសមាជិកសភាក៏នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផងដែរ”។

សមាជិកសភាលោក Soramoto Seiki បានបញ្ជាក់ថា ប្រទេសជប៉ុនមានការរំពឹងទុកយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន។ ក្រៅពីជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជប៉ុនសង្ឃឹមថា ប្រធានរដ្ឋសភាវៀតណាមនឹងផ្តោតលើការពិភាក្សាយ៉ាងស៊ីជម្រៅនិងជាក់លាក់ជាមួយភាគីជប៉ុនលើកិច្ចសហប្រតិបត្តិការឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ ក៏ដូចជាវិធានការពង្រឹងការតភ្ជាប់ក្នុងវិស័យនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ